វេទនាណាស់! នេះហើយ ជីវិតតារាល្បី ពេលញ៉ាំអាហារម្តងៗ បើអ្នកអានហើយ គឺសឹងមិនអាចធ្វើបានចឹងទេ

//s5.kh1.co/d3/d3bb8e90a0ea0103f02863ebb93bd9f1ddff6974.jpg
តារា & កម្សាន្ដ

 ២០-មីនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

អ្នកមិនមែនជាតារា អាចញ៉ាំអាហារ បានតាមចិត្ត យ៉ាងមានក្តីសុខ តែសម្រាប់តារាល្បី មិនអាចធ្វើចឹងបានទេ។

ចិន៖ ជាការពិត នៅពេលដែល តារាណាម្នាក់ ​កាន់តែល្បីល្បាញ កាន់តែអាចរកលុយ​រកចំណូល បានយ៉ាងច្រើន ពីការសម្តែងរបស់ពួកគេ ដែលអ្នកខ្លះ ក្នុង១ខែ រកបានខ្ទង់សែនដុល្លារក៏មានដែរ ប៉ុន្តែក្នុងនោះ ក៏ជារឿងពិបាកនោះដែរ ក្នុងការថែទាំសុខភាព និងរូបរាងរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង របបអាហាររបស់ តារាល្បីៗ អាចនិយាយបានថា វាពិតជាស្មុគស្មាញ គ្មានសេរីភាពក្នុងការទទួលទាន ដូចមនុស្សធម្មតានោះឡើយ ដោយពួកគេ​ ព្យាយាមតចំណីអាហាររបស់ពួកគេ យ៉ាងមានកំហិតបំផុត ដើម្បីទទួលបាននូវរូបរាងស្រស់ស្អាត គួរជាបេតី។

ក្នុងនោះ បើអ្នកបានដឹងថា របៀបការទទួលទានរបស់តារាល្បីៗ បានដឹងថា ហួសចិត្តប៉ុណ្ណា៖

១) តារាម្នាក់នេះ ត្រូវបានគេចាប់អារម្មណ៍ថា រាល់នាងញ៉ាំនំប៉័ងតូចមួយ គឺញ៉ាំ៣២ដងឯណោះ ដែលមនុស្សធម្មតា ដាក់តែមួយម៉ាត់ក៏អស់ដែរ។ ក្នុងនោះ នាងបាននិយាយថា នាងញ៉ាំបែបនេះ ដោយសារតែ ឲ្យក្រពះកិនអាហារបានល្អ ហើយមិនឲ្យនាងដុះក្បាលពោះទៀតផង។ 

ញ៉ាំនំប៉័ងម្តង​៣៤ដង
ញ៉ាំនំប៉័ងម្តង​៣៤ដង

២) Yang Mi បានប្រាប់អ្នកកាសែតថា រាល់នាងញ៉ាំជាតិសរសៃ ដូចមី ឬគុយទាវ គឺញ៉ាំម្តង១សរសៃៗ ដែលអ្នកផ្សេង ស្តាប់សឹងមិនជឿ តែជាក់ស្តែងនាង ញ៉ាំបែបនេះមែន ដោយសារតែនាងខ្លាចធាត់ ដូច្នេះនាងត្រូវញ៉ាំម្តង១សរសៃៗ ហើយទំពារឲ្យម៉ត់បំផុត។

ញ៉ាំជាតិសរសៃ ម្តង១សរសៃៗ
ញ៉ាំជាតិសរសៃ ម្តង១សរសៃៗ

៣) តារារូបនេះ ក៏មិនណយដែរ ជារៀងរាល់ពេល នាងញ៉ាំអាហារ នាងញ៉ាំតែប៉ុន្មានម៉ាត់តែប៉ុណ្ណោះ ហើយជាពិសេស ពេលញ៉ាំគុយទាវនាងញ៉ាំតែ៤ម៉ាត់តែប៉ុណ្ណោះ។ ហើយទោះបីជានាងឆ្អែត ឬមិនឆ្អែត ក៏នាងត្រូវតែបញ្ឈប់ការទទួលទាន មកញ៉ាំទឹកជំនួសវិញ។

ញ៉ាំគ្រប់យ់ាង មិនលើសពី៤ម៉ាត់
ញ៉ាំគ្រប់យ់ាង មិនលើសពី៤ម៉ាត់

៤)  រាល់នាងញ៉ាំនំប៉័ង គឺនាងបេះញ៉ាំម្តងបន្តិចតែប៉ុណ្ណោះ បើទោះបីជា នំប៉័ងដែលនាងឃ្លានក៏ដោយ ក៏នាងព្យាយាមទម្លាប់ខ្លួន ឲ្យញ៉ាំបែបនេះដែរ។ ការដែលនាងធ្វើបែបនេះ ក៏ដោយសារតែ ខ្លាចនាងដុះក្បាលពោះ និងគិតថា សារធាតុនេះ នឹងមិនងាយរលាយបានល្អ ដូច្នេះនាង មិនអាចញ៉ាំច្រើនបានទេ។

ញ៉ាំនំប៉័ង ម្តងបន្តិច
ញ៉ាំនំប៉័ង ម្តងបន្តិច
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T