មានសិស្សស្រីសាលាមួយក្រុម បាននាំគ្នាលេងនៅខាងមុខបន្ទប់ពិសោធន៍នៅ ក្នុងអនុវិទ្យាល័យ មួយក្នុងទីក្រុង Liaoyang ។ ប៉ុនែ្ដចៃដន្យអី នៅពេលនោះពួកគេបានធើ្វឲ្យខ្ទាត ទឹកម្យ៉ាង ដែលដូចជាទឹកថ្នាំក្រចកទៅ លើគំរបឡានមួយដែលចតនៅខាងមុខ ។ រឿងទាំងអស់នេះគ្មាន អ្នកណាគេចង់ឲ្យកើតឡើងទេ តែបែរជាម្ចាស់ឡាន ដែលមានបងប្អូន២នាក់បាន ចុះពីលើឡាន ចាប់កអាវនាង ដាល់ វ៉ៃ និងទះកំផ្លៀងនាង។ ក្រុមគ្រួសាររបស់នាង និងសាក្សីនៅទីនោះ បានព្យាយាមហាមឃាត់នាង តែម្ចាស់ឡាននោះហាក់ដូចជា មិនស្ងប់អារម្មណ៏សោះ។ គេបានដឹងថា នារីជាម្ចាស់ឡាននេះជា អ្នកធ្វើការរដ្ឋ និងនិយាយថាខ្លួនឯងចេះច្បាប់ ទៀតតើហេតុអ្វី ក៏ធ្វើខ្លួនឯង ឲ្យទៅជាមនុស្សម្នាក់ ដែលសង្គមមើលងាយ និងអ្នកដទៃនិយាយដើម ព្រោះគ្រាន់តែបញ្ហាតិចតួចសោះ ប្រើអំពើហិង្សា?

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]