ក្រោយពេល សម្រាលកូនហើយ Zhao Liying ចូលសិល្បៈវិញ រីឯសម្រស់ កុំមើល ក្រមុំសុំចាញ់

//s5.kh1.co/40/4027b9249d1f7f2c5d4b5069d32873f7c210048c.jpg
តារា & កម្សាន្ដ

 ២០-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ពូកែណាស់ ទោះប្បី​អាយុ​រៀង​ជ្រេ​ហើយ និង​មាន​កូន​មួយ​ហើយ​ ក៏​ដោយ​ក៏​Zhao Liying នៅ​តែ​ក្មេង​និង​រាងនៅ​តែ​តូច​ច្រលឹង​ដដែល​។

ចិន៖ អ្នកគាំទ្រ​ភាគ​ច្រើន ​ប្រាកដ​ជា​បាន​ស្គាល់ ​រួច​មក​ហើយ ​ពីតារាសម្តែង​ ដ៏ល្បី ​របស់​ចិន​ Zhao Liying ដែល​ធ្លាប់​បាន​បង្ហាញ​ខ្លួន ​ក្នុង​រឿង​ភាគ​ល្បីៗជា​ច្រើន ​ក្នុង​ពេល​នេះ ​តារាស្រី​រូប​នេះ ក៏​បានវិល​​ត្រឡប់​មក ​ថត​ខ្សែភាពយន្ត​វិញ បន្ទាប់​ពី បាន​ផ្អាក​ពី​សិល្បៈមួយ​រយៈ ដើម្បី​​សម្រាលកូនរួច​មក​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​តាម​រយៈ ​រូប​ថត​ជា​ច្រើនសន្លឹក​​ របស់​តួ​ឯកស្រី​ ក្នុង​រឿង«Princess Agent » នៅ​កន្លែង​ថត​ខ្សែភាពយន្ត​ថ្មី ​ដើម្បី​ត្រៀម​ស្វាគមន៍​អ្នក​គាំទ្រ សម្រាប់​ការ​វិល​ត្រឡប់ មកកាន់​សិល្បៈវិញ​លើក​នេះ​ គេ​ឃើញ​ថា​ តារាស្រី​ កូន​មួយ​រូប​នេះ ​នៅ​តែមាន​សម្រស់​ស្រស់​ស្អាត នៅ​តែ​ក្មេង​ និង​អាច​រក្សា​​រាង ឲ្យ​នៅ​​តូច​ច្រលឹង​ ​ដូច​កាល​ពី​មុន​ដដែល​។

គួររំលឹក​ផង​ដែរថា កាលពី​ខែ​តុលា ក្នុង​ឆ្នាំ​២០១៨ ​កន្លងទៅ ​Zhao Liying ធ្លាប់​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ​បន្ទាប់​ពី​បាន​ប្រកាសភ្លាម​ៗ ​អំពី​ដំណឹង​រៀប​ការ​ជា​មួយ​នឹង ​តារាសម្តែង​ប្រុសFeng Shaofeng ហើយ​បន្ទាប់មក ​ក្នុង​ខែ​មករា ឆ្នាំ​២០១៩ ពួកគេ​ទាំង​ពីរ​ ក៏​​បានប្រកាស​ អំ​​ពី​ដំណឹង​​មាន​ផ្ទៃ​ពោះ​ ជា​មួយ​អ្នក​គាំទ្រ​ទាំងអស់​ផងដែរ៕

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying ពេល​កំពុងថត​រឿង​ថ្មី
Zhao Liying ពេល​កំពុងថត​រឿង​ថ្មី
Zhao Liying ពេល​កំពុងថត​រឿង​ថ្មី
Zhao Liying ពេល​កំពុងថត​រឿង​ថ្មី
Zhao Liying ពេល​កំពុងថត​រឿង​ថ្មី
Zhao Liying ពេល​កំពុងថត​រឿង​ថ្មី
Zhao Liying ពេល​កំពុងថត​រឿង​ថ្មី
Zhao Liying ពេល​កំពុងថត​រឿង​ថ្មី
Zhao Liying ពេល​កំពុងថត​រឿង​ថ្មី
Zhao Liying ពេល​កំពុងថត​រឿង​ថ្មី
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T