អេ អាយ អេ ខេមបូឌា ​ផ្តល់ការការពារពិសេសដោយឥតគិតថ្លៃ លើករណីជំងឺកូវីដ១៩

//s5.kh1.co/fb/fba3f6e0abefa01cd8f28809c765f310b931d5ed.jpg
នារី

 ២០-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍​ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បាន​ប្រកាសនូវ​ការ​ផ្តល់ជូនពិសេសដល់​អតិថិជនទាំង​ចាស់ និងថ្មីទាំងអស់របស់ខ្លួន ទៅលើជំងឺកូវីដ១៩ ដោយឥតគិតថ្

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍​ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បាន​ប្រកាសនូវ​ការ​ផ្តល់ជូនពិសេសដល់​អតិថិជនទាំង​ចាស់ និងថ្មីទាំងអស់របស់ខ្លួន ទៅលើជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ។ ការការពារបន្ថែមនេះ រួម​មាន​ការចំណាយសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ជាមួយនឹងថវិកាចំនួន ៥០០ដុល្លាអាមេរិកសម្រាប់អតិថិជនម្នាក់ ក្នុងករណីត្រូវបានពិនិត្យឃើញថាមានជំងឺកូវីដ១៩ និង​ ៥,០០០ដុល្លាអាមេរិកសម្រាប់អតិថិជនម្នាក់បន្ថែមទៀត ប្រសិន​បើ​មាន​ការ​បាត់​បង់ជីវិតពីជំងឺនេះ។ ការផ្តល់ជូនពិសេស​នេះ មានសុពលភាពពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ មិថុនា ឆ្នាំ២០២០​ បន្ថែមលើអត្ថប្រយោជន៏ធានារ៉ាប់រងដែលមានស្រាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អេ អាយ អេ ខេមបូឌា ​ផ្តល់ការការពារពិសេសដោយឥតគិតថ្លៃ លើករណីជំងឺកូវីដ១៩
អេ អាយ អេ ខេមបូឌា ​ផ្តល់ការការពារពិសេសដោយឥតគិតថ្លៃ លើករណីជំងឺកូវីដ១៩

លោក​ស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ​ ខេមបូឌា បានមានប្រសាសន៍ថា 

«អេ អាយ អេ ខេមបូឌា នឹងនៅជាមួយប្រជាជនកម្ពុជា ដើម្បីរួមគ្នាប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។ យើង​ប្តេជ្ញា​ផ្តល់ជូននូវភាព​ស្ងប់ចិត្តក្នុង​គ្រាលំបាកនេះ តាមរយៈជំនួយ​ហិរញ្ញវត្ថុបន្ថែម​ដល់​ក្រុម​គ្រួសារ​ដែល​ទទួល​រង​ផល​ប៉ះពាល់​នេះ។»

លោក​ស្រី Pauline Teoh

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា អេ អាយ អេ ខេមបូឌា មានជំហរយ៉ាងរឹងមាំទៅលើការប្តេជ្ញាចិត្ត ជួយឲ្យប្រជាជនកម្ពុជាទទួល​បាន​សុខភាព និងជីវិតកាន់តែប្រសើរ ហើយផ្តល់​ជូន​ដល់​ពលរដ្ឋគ្រប់​រូប​នូវការ​គាំទ្រ​ដែល​ពួកគាត់​ត្រូវ​ការ​ ក្នុង​ពេលចាំបាច់​នេះ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម និងលក្ខខណ្ឌ​នៃការ​ផ្តល់ជូនពិសេសនេះ សូមទាក់ទងទីប្រឹក្សាផែនការជីវិត AIA ឬសេវាបម្រើអតិថិជន AIA Client Care តាមរយៈលេខទូរស័ព្ទ ០៨៦ ៩៩៩ ៤២៤ ឬទាញយកព័ត៌មានថ្មីៗតាមរយៈគេហទំព័រ aia.com.kh៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T