ដំរីពីរក្បាលស្រវឹងស្រាជោគជាំ បន្ទាប់ពីឆ្មក់ចូលក្នុងភូមិរួចផឹកស្រាអស់ ៣០ លីត្រ (មានវីដេអូ)

//s5.kh1.co/1e/1ee3fe1f5e157190d9da729826d9fe1de2cabedf.png
សង្គម

 ២០-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សត្វដំរីមួយគូ បានឆ្មក់ចូលភូមិមួយស្ថិតនៅភាគនិរតីនៃខេត្ដយូណាន ត្រូវគេប្រទះឃើញកំពុងដេកលង់លក់នៅឯចម្ការមួយកន្លែង បន្ទាប់ពីផឹកស្រាដែលធ្វើពីផ្លែពោតអស់ ៣០ លីត្រ

ចិន៖ សត្វដំរីមួយគូ ក្នុងចំណោមដំរីចំនួន ១៤ ក្បាលដែលបានឆ្មក់ចូលក្នុងភូមិមួយ ស្ថិតនៅភាគនិរតីនៃខេត្ដយូណាន ត្រូវគេប្រទះឃើញកំពុងដេកលង់លក់យ៉ាងមានក្ដីសុខ នៅក្នុងចម្ការតែមួយកន្លែង បន្ទាប់ពីផឹកស្រាដែលធ្វើពីផ្លែពោតអស់ ៣០ លីត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំវិញករណីនេះ អ្នកភូមិ Li Yuncong និង Wang Xiangdong បានរាយការណ៍មកថា កប៉ាល់ផ្ទុកពោត គ្រាប់ធញ្ញជាតិសម្រាប់ធ្វើស្រា ក៏ដូចជាផ្ទាំងសូឡា បង្អួច ហើយនឹងទ្វារផ្ទះជាដើម សុទ្ធតែត្រូវបានបំផ្លាញដោយសត្វដំរីទាំង ១៤ ក្បាលនោះ។

តាមរយៈសកម្មភាពរបស់សត្វដំរីទាំងអស់នេះដែរ ត្រូវបានគណនីបណ្ដាញសង្គមមួយឈ្មោះថា «Zuzou Bingbing Travel Photography» បានបង្ហោះចែកចាយរូបភាពនៅលើវេបសាយដ៏ល្បីរបស់ចិន Weibo ។ ហើយពាក់ព័ន្ធនឹងរូបភាពទាំងអស់នេះ អាជ្ញាធរព្រៃឈើលោក Long Yunhai បានចេញមុខបញ្ជាក់ថា ហេតុកាណ៍ខាងលើពិតជាបានកើតឡើងនៅទីនោះមែន (ភូមិដែលស្ថិតនៅភាគនិរតីនៃខេត្ដយូណាន)។ តែលោកបានបដិសេធថា សត្វដំរីមួយគូនោះមិនបានស្រវឹងស្រាទេ គឺពួកវាកំពុងតែរីករាយហើយដេកទល់ខ្នងគ្នាដើម្បីសម្រាកតែប៉ុណ្ណោះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ដំរីពីរក្បាល ដែលសង្ស័យថាស្រវឹងស្រា
ដំរីពីរក្បាល ដែលសង្ស័យថាស្រវឹងស្រា
ដំរីទាំង ១៤ ក្បាល
ដំរីទាំង ១៤ ក្បាល
ដំរីទាំង ១៤ ក្បាល
ដំរីទាំង ១៤ ក្បាល
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T