កម្ពុជាមាន Covid-19 ១០ករណីបន្ថែមលើ៣៧ករណី សរុប ៤៧​ករណី ត្រឹមព្រឹកថ្ងៃ២០មីនា

//s5.kh1.co/15/15e3ffffcab95bcb7ef3e6315e2d9d29a4757a1c.jpg
សង្គម

 ២០-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី១៩ ខែមីនានេះ បាន​ប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន​១០​ករណី​បន្ថែម​ទៀត​នៅ​កម្ពុជា

ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី១៩ ខែមីនានេះ បាន​ប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន​១០​ករណីបន្ថែមទៀតនៅ​កម្ពុជា ក្នុងនោះ​៤ករណីពាក់ព័ន្ធជនជាតិខ្មែរដែលវិលត្រឡប់​ពីពិធីសាសនា​នៅម៉ាឡេស៊ី និង​៦ករណីជាបុរសម៉ាឡេស៊ី​។ សរុបកម្ពុជាមាន​អ្នកឆ្លង៤៧នាក់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោម​១០ករណីថ្មី ២ករណីស្ថិតនៅខេត្តបាត់ដំបង ដែលទាំងនេះជាករណីឆ្លងរបស់ភរិយាពីស្វាមី ដែលបានទៅចូលរួមពិធីបុណ្យសាសនានៅម៉ាឡេស៊ី។ ស្ត្រីម្នាក់មានអាយុ៣៥​ឆ្នាំ ដែលឆ្លងពីស្វាមីអាយុ​៤៥ឆ្នាំ និង​ស្ត្រីម្នាក់ទៀត​អាយុ​៤១ឆ្នាំ​ឆ្លងពីប្តីអាយុ៤២ឆ្នាំ។ ស្ត្រីទាំងពីរដែលជាករណីឆ្លងពីស្វាមីដំបូងបំផុតនោះ ស្ថិតនៅព្យាបាល​ដាច់ដោយឡែកនៅ​មន្ទីរពេទ្យខេត្ត​បាត់ដំបង។

១ករណីនៅខេត្តកណ្តាល កើតលើបុរស​អាយុ​៦០​ឆ្នាំនៅភូមិប៉ារ៉ែន​ក្រោម ឃុំស្វាយប្រទ្រាល ស្រុកស្អាង ដែល​ត្រូវបាន​ដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ករណី១ទៀតនៅភ្នំពេញ ជាបុរសអាយុ​៣៤​ឆ្នាំ ដែលមកធ្វើការ​ងារសាសនា​នៅព្រះវិហារឥស្លាម២ ទៅ៣ថ្ងៃនៅឃុំព្រែក​ប្រា សង្កាត់ច្បារអំពៅ១។ គាត់ត្រូវបាន​ដាក់នៅ​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ​ចាក់អង្រែក្រោម។

៦ករណីទៀតនៅកំពង់ចាម ដែល​សុទ្ធតែ​ជាជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ, ៣៤ឆ្នាំ, ៣៤ឆ្នាំ, ៥៨ឆ្នាំ និង​៦២ឆ្នាំ។ ពួកគាត់ជាអ្នក​ធ្វើការងារសាសនាតាមភូមិ ហើយ​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ស្រុកកងមាស។

គួរបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លង COVID-19 ចំនួន​៤៧ករណីហើយ ដែលក្នុងនោះមាន​ ចិន១រូប (សះស្បើយ) អង់គ្លេស​៣នាក់ (ពីនាវា Viking Cruise) បារាំង២នាក់ (ក្មេងអាយុ៤ខែម្នាក់), កាណាដា១នាក់ បែលហ្ស៊ិក១នាក់ ម៉ាឡេស៊ី​១១នាក់ ខ្មែរ២៨នាក់ ដោយក្នុងនោះ​២៣នាក់ ជាអ្នកដែលទើបវិល​ត្រឡប់ពីបុណ្យ​សាសនានៅម៉ាឡេស៊ី ខណៈស្ត្រី២នាក់ឆ្លងបន្តពីស្វាមី៕

https://s5.kh1.co/__image/w=650,h=918,q=100/6c/6cd6d076d900b0061b26cd691aafbef8af7e3c95.jpg
https://s5.kh1.co/__image/w=650,h=921,q=100/68/68b042f26c5ef66cf0d176b8ca2059483691b979.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T