តិចច្រឡំថាជាប្រចៀវ! ឆ្មាមួយក្បាល មានទម្រង់ក្បាល និងចង្កូមមុតស្រួចដូចសត្វប្រចៀវអីចឹង

//s5.kh1.co/9d/9d40eec4c2790a6c9800a6e300fbe1748cecb276.jpg
សង្គម

 ២០-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ឆ្មាមួយក្បាលឈ្មោះថា Lucy អាយុ១ឆ្នាំ ជាប្រភេទពូជ Sphynx មានស្បែកខ្មៅងងឹតគ្មានរោម បូករួមនឹងទម្រង់ក្បាល និងចង្កូមយ៉ាងមុតស្រួចដូចសត្វប្រចៀវ។

អុីស្រាអែល៖ ឆ្មាមួយក្បាលឈ្មោះថា Lucy ជាប្រភេទពូជ Sphynx មានស្បែកខ្មៅងងឹតគ្មានរោម បូករួមនឹងទម្រង់ក្បាល និងចង្កូមយ៉ាងមុតស្រួចដូចសត្វប្រចៀវ។ ដោយសារតែលក្ខណៈ​ពិសេសរបស់វាបែបនេះ បានធ្វើឲ្យវាល្បីល្បាញ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់អ្នកស្រី Zilla Bergamini វ័យ៤៤ឆ្នាំ ជាម្ចាស់បានឲ្យដឹងថា ឆ្មាមួយក្បាលនេះ មានជំងឺម៉្យាងហៅថា Hydrocephalus ឬទឹកដក់ក្នុងខួរក្បាល តាំងពីកើតមកដំបូងម៉្លេះ។ ហើយនេះជាហេតុបណ្ដាលឲ្យវាមានសម្ពាធកាលពីនៅតូច និងទម្រង់ក្បាលចម្លែក។ សព្វថ្ងៃនេះ ជីវិតរបស់វាមានសភាពធម្មតា និងមិនមានបញ្ហាសុខភាពអ្វីទៀតឡើយ។

យ៉ាងណាមិញ​ ឆ្មាមួយក្បាលខាងលើនេះ ទទួលបាន Follower នៅលើបណ្ដាញសង្គមអុីនស្ដាក្រាមរហូតដល់ទៅ ២២,២០០នាក់ឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

ឆ្មា Lucy និងម្ចាស់របស់វា
ឆ្មា Lucy និងម្ចាស់របស់វា
ឆ្មា Lucy
ឆ្មា Lucy
ឆ្មា Lucy
ឆ្មា Lucy
ឆ្មា Lucy
ឆ្មា Lucy
ឆ្មា Lucy
ឆ្មា Lucy
ឆ្មា Lucy
ឆ្មា Lucy
ឆ្មា Lucy
ឆ្មា Lucy
ឆ្មា Lucy
ឆ្មា Lucy
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T