Kim បាននិយាយពីរឿងរ៉ាវនៃការជាសះស្បើយដែលនាងឆ្លងវីរុស Covid-១៩

//s5.kh1.co/4b/4bdc25b36bdc9d021fda2f65c0c43761d02223bc.jpeg
សង្គម

 ២០-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កញ្ញា Kim និយាយថា គាត់មិនដែលនឹកស្រមៃថាគាត់អាចឆ្លងជំងឺក្នុងរយៈពេលដ៏ខ្លីបែបនេះទេ។

កូរ៉េខាងត្បូង៖ ក្មេងស្រីជំទង់នៅតំបន់ Daegu ម្នាក់ដែលឆ្លងវីរុស COVID-១៩ បានចែករំលែករឿងរ៉ាវនៃការជាសះស្បើយរបស់នាងជាមួយ Hankook Ilbo បន្ទាប់ពីរត់ចូលសាសនា Shincheonji cult។ ស្ត្រីវ័យក្មេងអាយុ ១៨ ឆ្នាំ កញ្ញា Kim បានបង្ហាញថា វាពិតជាឈឺចាប់ណាស់ដែលនាងមិនអាចកម្រើកបាន ប៉ុន្តែដោយសារបានជំនួយពីអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ នាងអាចយកឈ្នះវាបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កញ្ញា Kim បានបង្ហាញថា នាងបានឆ្លងវីរុស COVID-១៩ បន្ទាប់ពីនាងបានចូលរួមការសន្ទនា  ១០ នាទីជាមួយអ្នកជឿ Shincheonji នៅស្ថានីយ៍រថភ្លើងក្រោមដីនៅ Daegu។

បន្ទប់របស់កញ្ញា Kim
បន្ទប់របស់កញ្ញា Kim

កញ្ញា Kim បានចាប់ផ្តើមបង្ហាញរោគសញ្ញានៅថ្ងៃទី ៥ ហើយឈានដល់កម្រិតខ្លាំងនៅថ្ងៃទី ៧។ ជាលទ្ធផលនាងបានដាក់ដាច់ដោយឡែកនៅផ្ទះរហូតដល់ថ្ងៃទី ៩ នៅពេលដែលអាចចាប់ផ្តើមព្យាបាលបាន។ កញ្ញា Kim បានចែករំលែកព័ត៌មានលម្អិតនៃបទពិសោធន៍របស់នាងនាពេលនោះក៏ដូចជាទីកន្លែងដែលក្រុមគ្រួសារនាងនៅ។

នាងបាននិយាយថា ពេលនោះខ្ញុំនៅឯកោ គ្រួសារខ្ញុំទុកអាហារនៅខាងក្រៅទ្វារបន្ទប់ខ្ញុំ។ រាល់ពេលដែលខ្ញុំប្រើបន្ទប់ ខ្ញុំត្រូវលាងសម្អាត ខ្ញុំបានបាញ់វាជាមួយថ្នាំសម្លាប់មេរោគដែលមន្ទីរពេទ្យបានឱ្យហើយខ្ញុំចាននិងកន្លែងបោកគក់របស់ខ្ញុំត្រូវធ្វើដោយឡែកពីគ្នា។ 

ចំពោះមណ្ឌលសុខភាព ពួកគេបានទូរស័ព្ទច្រើនដងក្នុងមួយថ្ងៃ ដើម្បីពិនិត្យរកមើលស្ថានភាព សុខភាព និងអាហាររបស់ខ្ញុំ។ ពួកគេបានប្រាប់ខ្ញុំឱ្យទូរស័ព្ទទៅពួកគេគ្រប់ពេល សូម្បីតែពេលកណ្តាលអធ្រាត្រ ប្រសិនបើខ្ញុំឃើញរោគសញ្ញាអ្វីផ្សេងទៀត។ ថ្វីត្បិតតែជាអ្នកជំងឺវ័យក្មេងដែលមានការឆ្លងមេរោគតិចតួចក៏ដោយក៏នាងបានស៊ូទ្រាំនឹងការពិបាកដកដង្ហើម។

COVID-១៩ នៅកូរ៉េខាង្បូង
COVID-១៩ នៅកូរ៉េខាង្បូង

នាងបានបន្ថែមទៀតថា ខ្ញុំមានអាការៈគ្រុនក្តៅដែលធ្វើឱ្យខ្ញុំបែកញើស។ ខ្ញុំពិបាកដកដង្ហើមពេលយប់ណាស់ ហើយនៅពេលរឿងនោះកើតឡើងខ្ញុំបានលេបថ្នាំ Tylenol។ នៅពេលខ្ញុំដកដង្ហើមចូលវាមានអារម្មណ៍ដូចជាសួតរបស់ខ្ញុំរលួយ។ ខ្ញុំឈឺពោះជាបន្តបន្ទាប់ ហើយខ្ញុំនឿយហត់ណាស់ ក្រោយមកខ្ញុំមិនអាចកម្រើកបានរាប់ម៉ោង។ នៅពេលនោះវាពិតជាឈឺចាប់ខ្លាំង ហើយឈឺក្រពះមានរយៈពេល  ៣ ថ្ងៃជាប់គ្នា ហើយនៅពេលដែលរឿងនោះកើតឡើងខ្ញុំមិនអាចសូម្បីតែចេញពីបន្ទប់របស់ខ្ញុំ។

ដោយពិចារណាលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាង នាងបានបង្ហាញពីការព្រួយបារម្ភរបស់នាងចំពោះអ្នកជំងឺដទៃទៀតដែលមានវ័យចំណាស់ ឬមានជំងឺជាមូលដ្ឋាន។

COVID-១៩ នៅកូរ៉េខាង្បូង
COVID-១៩ នៅកូរ៉េខាង្បូង

សំណាងល្អនាងបានភ្ញាក់ពីគេង ១០ ថ្ងៃក្រោយមកនៅថ្ងៃទី ១៣ ដើម្បីរកឱ្យឃើញថារោគសញ្ញារបស់គាត់បានបាត់អស់ហើយ។ គីមបានបញ្ចប់រឿងរ៉ាវរបស់នាងដោយអរគុណដល់អ្នកជំនាញផ្នែកវេជ្ជសាស្រ្តដែលបានជួយនាងដោយភាពកក់ក្តៅ ទោះបីជាមានការកើនឡើងនៅក្នុង COVID -១៩ នៅពេលនោះ ដោយសារតែ Shincheonji ក៏ដោយ៕

ការការពារ COVID-១៩ នៅកូរ៉េខាង្បូង
ការការពារ COVID-១៩ នៅកូរ៉េខាង្បូង
ការការពារ COVID-១៩ នៅកូរ៉េខាង្បូង
ការការពារ COVID-១៩ នៅកូរ៉េខាង្បូង
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T