ស្វាមី Goal! ប្រពន្ធឈឺពោះសម្រាលកូន នី រតនា ធ្វើរឿងទាំងនេះ គួរឲ្យសរសើរ (មានវីដេអូ)

//s5.kh1.co/ca/ca71006ff05555ded64f81b86d15f12781ac3965.jpg
តារា & កម្សាន្ដ

 ១៩-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាលពីប៉ុន្មានម៉ោងមុននេះ លោក នី រតនា បានបង្ហោះនូវវីដេអូមួយលើហ្វេសប៊ុកផេករបស់លោក ដែលបង្ហាញថា លោកពិតជាថ្នាក់ថ្នម និងយកចិត្តទុកដាក់ចំពោះប្រពន្ធរបស់លោកបានយ៉ាងល្អ មុនពេលប្រពន្ធរបស់លោកឈឺពោះសម្រាល។

ភ្នំពេញ៖ បន្ទាប់ពីបានរៀបការអស់រយៈពេលច្រើនឆ្នាំកន្លងមក នៅថ្ងៃទី ០៦ ខែមីនា កន្លងទៅនេះ លោក នី រតនា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ក៏បានក្លាយជាឪពុកគេតាមក្ដីបំណង ដោយភរិយារបស់លោកបានសម្រាលបានកូនស្រីក៏គួរឲ្យក្នាញ់ម្នាក់ ហើយព្រមទាំងដាក់ឈ្មោះឲ្យកូនស្រីយ៉ាងពីរោះ នីវណ្ណ មែលឡានី ហៅ មែល (MEL) ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ គិតមកដល់ពេលនេះ កូនស្រីរបស់តារាចម្រៀងសម្លេងផ្អែមរូបនេះ នាងមានអាយុ ១២ថ្ងៃហើយ។ ហើយឃើញថាទទួលបានការចាប់អារម្មណ៍ជាច្រើន តាមរយៈអ្នកនិយមលេងបណ្ដាញសង្គម ដោយកន្លងមកប៉ាៗដ៏ល្អរូបនេះ តែងផ្ដល់ក្ដីស្រលាញ់ផ្អែមល្ហែមដល់កូននិងភរិយាជានិច្ចផងដែរ។

ទន្ទឹមនឹងនេះ កាលពីប៉ុន្មានម៉ោងមុននេះ លោក នី រតនា បានបង្ហោះនូវវីដេអូមួយលើហ្វេសប៊ុកផេករបស់លោក ដែលបង្ហាញថា លោកពិតជាថ្នាក់ថ្នម និងយកចិត្តទុកដាក់ចំពោះប្រពន្ធរបស់លោកបានយ៉ាងល្អ មុនពេលប្រពន្ធរបស់លោកឈឺពោះសម្រាល និងក្រោយសម្រាលរួច។ ដោយក្នុងនោះផងដែរ លោកក៏បានរៀបរាប់ផងដែរថា៖  

នេះគឺជា video សម្រាលកូនស្រី Nyvann Melanie - នីវណ្ណ មែលឡានី ដោយធម្មជាតិ កាលពីថ្ងៃសុក្រ ទី ៦ ខែ មីនា ឆ្នាំ ២០២០ អាណិតប្រពន្ធខ្ញុំណាស់ មិនដឹងថាអូនពិបាកប៉ុណ្ណាទេ ពពោះ ៩ ខែ ១០ថ្ងៃហើយ និងត្រូវមកឆ្លងទន្លេពិបាកខ្លាំងបែបនេះទៀត 

លោក នី រតនា

តាមរយៈវីដេអូនេះដែរ មានហ្វេនដែលតែងតែគាំទ្ររូបលោក នាំគ្នាលាន់មាត់សរសើរស្ទើរគ្រប់គ្នា ហើយនេះជាគំរូដ៏ល្អ ដែលនារីគ្រប់រូបប្រាថ្នាចង់បាន មានប្ដីចេះដឹងទុក្ខធុរៈពេលប្រពន្ធឆ្លងទន្លេបែបនេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

 នី រតនា
 នី រតនា
 នី រតនានិងគ្រួសារ
 នី រតនានិងគ្រួសារ
 នី រតនានិងគ្រួសារ
 នី រតនានិងគ្រួសារ
 នី រតនានិងគ្រួសារ
 នី រតនានិងគ្រួសារ
 នី រតនា ពេលឈឺពោះសម្រាល
 នី រតនា ពេលឈឺពោះសម្រាល
 នី រតនា ពេលឈឺពោះសម្រាល
 នី រតនា ពេលឈឺពោះសម្រាល
នី រតនា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T