គួរឲ្យជឿឬអត់? អ្នកវិទ្យាសាស្ដ្រម្នាក់ព្យាយាមអះអាងថា កូវីដ-១៩ធ្លាក់មកពីអវកាស តាមរយៈអាចម៍ផ្កាយ

//s5.kh1.co/0e/0e6b049888324d619b685d7f1de75750f731a14f.jpg
បច្ចេកវិទ្យា

 ១៩-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គាត់បានបញ្ជាក់បន្ថែមថា បំណែកអាចម៍ផ្កាយទាំងនេះអាចមានផ្ទុកនូវវីរុសនានា ដែលបណ្ដាលឲ្យមានការផ្ទុះឡើងនៃជំងឺថ្មី នាពេលកន្លងមកផងដែរ។

បរទេស៖ ជំងឺរាតត្បាតសកលកូវីដ-១៩ បានឆ្លងរាលដាលពាសពេញពិភពលោក ហើយមនុស្សជាច្រើនកំពុងស្វែងរកចម្លើយនិងការពន្យល់។ ទ្រឹស្ដីមិនសមហេតុផលមួយដែលត្រូវបានគេចែកចាយពេញបណ្ដាញអ៊ីនធឺណេតថា វីរុសមួយនេះមានប្រភពមកពីទីអវកាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីនេះៗ លោក Chandra Wickramasinghe ដែលល្បីខាងការងារផ្នែកតារាសាស្ដ្រនិងជីវអវកាស បានផ្សព្វផ្សាយគំនិតរបស់គាត់ថា វីរុសមួយនេះធ្លាប់ទំនៅលើផ្កាយដុះកន្ទុយ ឬបំណែកអាចម៍ផ្កាយ ក្នុងលំហអាកាស ហើយវាអាចនឹងធ្លាក់ចូលផែនដី ចំប្រទេសចិន កាលពីខែតុលា ឆ្នាំ២០១៩។ គាត់បានបញ្ជាក់បន្ថែមថា បំណែកអាចម៍ផ្កាយទាំងនេះអាចមានផ្ទុកនូវវីរុសនានា ដែលបណ្ដាលឲ្យមានការផ្ទុះឡើងនៃជំងឺថ្មី នាពេលកន្លងមកផងដែរ។

លោក Chandra Wickramasinghe
លោក Chandra Wickramasinghe

កាលពីមុន លោក Wickramasinghe បានអះអាងថា ជំងឺសាក៏មានប្រភពមកពីអវកាសដែរ។ កាលពីទសវត្សរ៍ឆ្នាំ១៩៧០ លោក  Fred Hoyle និងលោក Wickramasinghe បានសរសេរសៀវភៅរួមគ្នាមួយដែលមានចំណងជើងថា «ជំងឺមកពីអវកាស» (Diseases from Space)។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ដ្រដទៃទៀតបានស្ដីបន្ទោសការលើកឡើងរបស់ លោក Wickramasinghe ដែលអះអាងថា ជំងឺបែបនេះអាចនឹងមានដើមកំណើតនៅខាងក្រៅភពផែនដី ហើយពួកគេបានច្រានចោលគំនិតនេះ និងត្រូវបានគេចាត់ទុកថា ជារហស្សវិទ្យាសាស្ដ្រ ឬវិទ្យាសាស្ដ្រឆ្កួតឡប់។

សៀវភៅ Diseases from Space
សៀវភៅ Diseases from Space

លោក Graham Lau ដែលជាជីវអវកាសវិទូរបស់អង្គការណាសា បាននិយាយថា គេមិនធ្លាប់រកឃើញថា វីរុសអាចមានជីវិតរស់រានពីវិទ្យុសកម្មនៅក្នុងលំហបានទេ ហើយវានៅតែអាចបន្តចម្លងមកកាន់មនុស្ស បន្ទាប់ពីដំណើរដ៏វែងឆ្ងាយក្នុងលំហ និងធ្លាក់ចូលមកផែនដី។ ទោះជាយ៉ាងណា វាអាចនឹងក្លាយជាការរកឃើញមួយដ៏អស្ចារ្យនិងមិនគួរឲ្យជឿ ប្រសិនបើលោក Wickramasinghe មានភស្ដុតាងដើម្បីគាំទ្រការអះអាងរបស់គាត់។

លោក Graham Lau
លោក Graham Lau

លោក Lau បានបន្ថែមថា បើតាមទ្រឹស្ដី វត្ថុធាតុជីវសាស្ដ្រនៅតែអាចរស់រានលើបំណែកអាចម៍ផ្កាយ ប្រសិនបើវាត្រូវបានការពារពីវិទ្យុសកម្ម នៅក្នុងលំហ ហើយនៅតែអាចមានវត្ដមាន នៅពេលមកដល់ផែនដី។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ដ្រធ្លាប់តែរកឃើញមូលេគុលសរីរាង្គ ដូចជាអាស៊ីតអាមីនេ នៅខាងក្នុងអាចម៍ផ្កាយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T