ថាមើល ស្វីតអត់? គេកំពុងភ័យរឿងCovid-19 Justin និងប្រពន្ធ មិនខ្វល់ ថតរូបថើបមាត់គ្នា យ៉ាងរំភើយ

//s5.kh1.co/78/78d69cadfecd98a2f975820986b544354a8bca66.jpg
នារី

 ១៩-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ខណៈពេល ដែលការរាតត្បាតនៃជំងឺ Covid-19 កំពុងតែរីករាលដាលយ៉ាងខ្លាំង ស្រាប់តែ តារាចម្រៀងប្រុស Justin និង ភរិយា នាំគ្នាធ្វើបែបនេះ លេងឲ្យហ្វេនៗ ស្ទើរតែលើសជាតិស្ករ។

បរទេស៖ ដូចដែលគ្រប់គ្នា បានជ្រាបមកហើយថា នៅក្នុងអំឡុងពេលនេះ ការរាតត្បាតនៃជំងឺ Covid-19 កំពុងតែ រីករាលដាលយ៉ាងខ្លាំង ដោយបានធ្វើឲ្យ មនុស្សនៅតំបន់ជាច្រើន ទូទាំងពិភពលោក ត្រូវនៅសម្ងំក្នុងផ្ទះ យ៉ាងឯកា ដើម្បីការពារ ការឆ្លងមេរោគ Covid-19 មួយនេះ។ប៉ុន្តែ សម្រាប់ តារាចម្រៀងប្រុស ជនជាតិ​កាណាដា​ ដ៏ល្បី Justin Bieber ព្រមទាំងភរិយា របស់លោក នៅក្នុងស្ថានភាពបែបនេះវិញ រឹតតែធ្វើឲ្យ អ្នកទាំងពីរ កាន់តែមានភាពរីករាយ ដោយបានបង្ហាញវិដេអូ បែបកំប្លែងៗជាច្រើន ព្រោះមាន មនុស្សជាទីស្រឡាញ់នៅក្បែរ ព្រមទាំង ផ្ដល់ភាពកក់ក្ដៅ ឲ្យគ្នាទៅវិញទៅមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ Justin Bieber បានបន្តធ្វើឱ្យ ហ្វេនៗជាច្រើន កាន់តែមានភាពរំជើបរំជួល ក្រោយពីបាន បង្ហោះរូបភាព​ ដ៏ផ្អែមល្ហែមយ៉ាងខ្លាំង នៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន របស់លោក ដែលបានបន្សល់ មួយឃ្លាយ៉ាងខ្លី នៅក្នុងការបង្ហោះ នេះថា៖ 

ដៃគូផ្តាច់មុខ របស់ខ្ញុំ

សាររបស់ Justin

លើសពីនេះទៅទៀត នៅក្នុងនោះដែរ គឺជារូបភាពមួយ ដែលធ្វើបានឲ្យហ្វេនៗ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះជារូបភាពដែល Justin និងភរិយា បានថើបបបូរគ្នា យ៉ាងរ៉ូមែនទិក ដែលស្ទើរតែ ធ្វើឲ្យហ្វេនៗជាច្រើន ចង់លើសជាតិស្ករទៅហើយ ហើយក៏អាច និយាយបានថា បើទោះបីជា នៅផ្ទះយ៉ាងឯកា ក៏ពិតមែន ប៉ុន្តែ បើមានមនុស្សដែលខ្លួនស្រលាញ់នៅក្បែរ នោះអ្វីៗហាក់ប្រែ មកមានភាពស្រស់បំព្រង ជាមិនខាន៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T