កំពង់ចាមៈ សិស្សស្រីវ័យក្មេង២ក្រុម បានជិះម៉ូតូ ដេញវាយតប់គ្នា បង្កឲ្យមានការផ្ញាក់ផ្អើលអស់មនុស្ស ក្នុងក្រុង កំពង់ចាម នាំគ្នាតាមមើលឆាកប្រយុទ្ធ ដ៏សែនអនាធិបតេយ្យនេះ។ ទោះជាយ៉ាងណា ក្រុមសិស្សស្រីទាំងទំនើងទាំង ពីរក្រុមនេះ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ចាម ចុះបង្ក្រាប និងឃាត់ខ្លួនសិស្សស្រីវ័យក្មេង៣នាក់ នាំមក អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីធ្វើការអប់រំ។

តាមមន្ត្រីនគរបាលក្រុងកំពង់ចាម បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា នៅម៉ោងប្រហែលជាង៧យប់ថ្ងៃទី ២៨ ខែមីនា មានសិស្សស្រីៗ វ័យក្មេង២ក្រុម បានជិះម៉ូតូមកលេងកម្សាន្ត នៅកន្លែងសួនកុមារមុខសាលាខេត្តកំពង់ ចាម ស្ថិតក្នុងភូមិទី១៤ សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម។ លុះបានបន្តិចក្រោយមកគេបាន ឃើញសិស្សស្រីទាំង ពីរក្រុម បានឈ្លោះគ្នា និងឈានទៅដល់ការវាយតប់គ្នាយ៉ាងអណាធិបតេយ្យជាទីបំផុត និងមានការជិះម៉ូតូឈូឆរ ចុះឡើងធ្វើឲ្យមានការភ្ញាក់ផ្អើលអស់អ្នកក្រុងកំពង់ចាម។

មន្ត្រីនគរបាល បានបន្តទៀតថា ក្រោយពីពួកគេវាយតប់គ្នាបានបន្តិច ទើបសមត្ថកិច្ចនគរបាលក្រុងកំពង់ចាម បាន ចុះធ្វើការបង្ក្រាប និងបំបែកក្រុមសិស្សស្ទាវទាំងនោះ និងឃាត់ខ្លួន បានសិស្សស្រី៣នាក់ ១. ឈ្មោះ សឿ ដាលីស អាយុ ១៨ឆ្នាំ, ២. ឈ្មោះ ឈួន ដាលីន អាយុ ២០ឆ្នាំ និងទី៣. ឈ្មោះ សុខ ដាណែត ភេទស្រី អាយុ ១៨ឆ្នាំ សិស្ស ទាំង៣នេះ មានទីលំនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

មន្រ្តីនគរបាលដដែលបានបន្តទៀតថា ការវាយតប់គ្នារបស់សិស្សស្ទាវទាំងសងខាងនោះ មិនបង្កឲ្យមានរបួសស្នាម នោះទេ ហើយប្រការនោះផងដែរ សមត្ថកិច្ចគ្រាន់តែធ្វើការឃាត់ខ្លួនសិស្សស្រីទាំង៣នាក់នោះ ដើម្បីអប់រំ និងឲ្យ អាណាព្យាបាលមកទទួលយកត្រឡប់ទៅផ្ទះវិញ៕

ដោយៈនួន សត្យា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ