ដំណឹងល្អ! នៅថ្ងៃព្រហស្បិ៍នេះ ទីក្រុងវូហាន រាយការណ៍ពីអ្នកឆ្លងថ្មីសូន្យករណីជាលើកដំបូង ចាប់តាំងពីវីរុស Covid-19 ផ្ទុះឡើង

//s5.kh1.co/02/021ed2c98f2a769a5747cfde69d78e0f6f9ea4a3.jpg
សង្គម

 ១៩-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទីក្រុងវូហាននៅថ្ងៃព្រហស្បតិ៍នេះ មិនមានករណីឆ្លងវីរុស Covid-19 កើនថ្មីជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើង

ចិន៖ ក្រសួងសុខាភិបាលចិនបានអះអាងនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងវូហាន និងខេត្ដហ៊ូបុីទាំងមូល មិនមានករណីឆ្លងវីរុស Covid-19 កើនឡើងថ្មីទៀតឡើយ បន្ទាប់ពីវីរុសនេះបានផ្ទុះរាលដាលនៅក្នុងប្រទេសចិនមុនគេ និងខ្លាំងជាងគេចាប់តាំងពីចុងឆ្នាំ ២០១៩ មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកជំងឺចាកចេញពីមន្ទីរពេទ្យ
អ្នកជំងឺចាកចេញពីមន្ទីរពេទ្យ

គណៈកម្មធិការសុខភាពចិនបានបញ្ជាក់ថា ក្នុងរយៈពេល ២៤ ម៉ោង ប្រទេសចិនបានរកឃើញចំនួនអ្នកឆ្លងថ្មីតែ ៣៤ នាក់ប៉ុណ្ណោះ ដែលពួកគេទាំងនោះ សុទ្ធតែបានមកពីក្រៅប្រទេស ចំណែកប្រជានជនក្នុងស្រុកមិនមានអ្នកឆ្លងវីរុសនេះទៀតទេ ។ ហើយនេះជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសចិនទាំងមូល ដែលប្រទេសនេះធ្លាប់តែមានរាយការណ៍អំពីករណីឆ្លងថ្មីរាប់រយនាក់ក្នុងមួយថ្ងៃៗ។

ប្រជាជនចិន
ប្រជាជនចិន

ទន្ទឹមនឹងការធ្លាក់ចុះគួរឲ្យកត់សម្គាល់នេះ ប្រទេសចិនក៏បានចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរនៅក្នុងប្រទេសផងដែរ ប៉ុន្ដែក៏កំណត់ឲ្យប្រជាជនណាដែលបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង សៀងហៃ និងទីកន្លែងផ្សេងៗទៀតក្រៅពីចិនដីគោក ត្រូវនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃសិនដើម្បីឲ្យដឹងថាពួកគេមានផ្ទុកមេរោគឬអត់។

ប្រជាជនចិន
ប្រជាជនចិន

គួរឲ្យដឹងផងដែរថា ចាប់តាំងពីវីរុស Covid-19 ហាក់មានការថមថយនៅក្នុងប្រទេសចិនមក អ្នកជំងឺជាង ម៉ឺននាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសះស្បើយ ខណៈអ្នកជំងឺចំនួន ៧,២៦៣ នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការព្យាបាលនៅឡើយ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T