ថៃ៖ Lisa និង Bambam គឺជាតារាចម្រៀងជនជាតិដើមថៃពីររូប ដែលមានឱកាសបានក្លាយទៅតារាចម្រៀងប្រចាំក្រុមល្បីៗពីរនៅប្រទេសកូរ៉េខាងត្បូង ដោយ Lisa គឺជាសមាជិកក្រុម Blackpink រីឯ Bambam គឺជាសមាជិកក្រុម Got7។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចយើងបានដឹងរួចមកហើយថា ប្រទេសថៃកំពុងជួបប្រទះនូវវិបត្តិនៃការរីករាលដាលវីរុសកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ។ ដោយហេតុនេះហើយ ទើបតារាថៃល្បីៗក្នុងស្រុកជាច្រើនបាននាំគ្នាជួយបរិច្ចាគថវិកា ឬសម្ភារៈការពារវីរុសទៅតាមលទ្ធភាព ដើម្បីឆ្លើយតប និងរួមចំណែកក្នុងការទប់ស្កាត់បញ្ហាខាងលើ។
ថ្លែងពី Lisa និង Bambam វិញ អ្នកទាំងពីរបែរជាត្រូវអ្នកលេងអ៊ិនធឺណែតម្នាក់បង្ហោះសារនៅលើ Twitter រិះគន់យ៉ាងចាស់ដៃ ដោយសារតែតារាទាំងពីររូបនេះមិនទាន់បានជួយបរិច្ចាគអ្វីដល់ប្រទេស ថៃក្នុងអំឡុងពេលនៃការរីករាលដាលវីរុសកូវីដ-១៩ នេះឡើយ។
គេបានសរសេរថា អ្នកទាំងពីរប្រហែលជាភ្លេចគុណបុណ្យប្រទេសដែលបានផ្ដល់កំណើតឲ្យហើយ។ ប៉ុន្តែអ្នកលេងអ៊ិនធឺណែតជាច្រើននាក់ទៀត បានបញ្ចេញមតិសំណូមពរកុំឲ្យមានការរិះគន់បែបនេះដោយលើកយកហេតុផលថា នេះមិនមែនជាតួនាទីរបស់អ្នកសិល្បៈថាត្រូវតែបរិច្ចាគនោះទេ ពោលវាគឺជាតួនាទីរបស់អ្នកដឹកនាំប្រទេស។ មកទល់ពេលនេះ គេមិនទាន់ឃើញសាមីខ្លួន Lisa និង Bambam ធ្វើការបកស្រាយអ្វីឡើយ៕
ប្រភព៖ TeeNee