ទារិកាម្នាក់ បានជួបមុខម្ដាយសារជាថ្មី បន្ទាប់ពីការដាក់ឲ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យ ដោយសារវីរុស Covid-19

//s5.kh1.co/ab/ab4f055be599998ea622566f65392ac78043888d.jpg
សង្គម

 ១៩-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទារិកាម្នាក់ ដែលត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក ព្រោះសង្ស័យថាបានឆ្លងវីរុស Covid-19 ពេលនេះបានជួបជុំជាមួយនឹងម្ដាយរបស់នាងវិញ បន្ទាប់ពីចំណាយពេលជាងបីសប្ដាហ៍នៅក្នុងមន្ទីរពេទ្យ

ចិន៖ ទារិកាម្នាក់ ដែលត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក ព្រោះសង្ស័យថាបានឆ្លងវីរុស Covid-19 ពេលនេះបានជួបជុំជាមួយនឹងម្ដាយរបស់នាងវិញ បន្ទាប់ពីចំណាយពេលជាងបីសប្ដាហ៍នៅក្នុងមន្ទីរពេទ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមគ្រូពេទ្យប្រគល់ទារិកាទៅម្ដាយរបស់គេវិញ
ក្រុមគ្រូពេទ្យប្រគល់ទារិកាទៅម្ដាយរបស់គេវិញ

ទារិកាខាងលើមានឈ្មោះថា Nuo Nuo ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យមួយក្នុងទីក្រុង Shijiazhuang នៃខេត្ដ Hebei កាលពីថ្ងៃទី ២១ ខែ កុម្ភៈកន្លងទៅ ដោយសង្ស័យថាទារិការូបនេះអាចឆ្លងរីរុសពីម្ដាយរបស់គេ។ ចំពោះការផ្ដល់កំណើត គឺចំពេលដែលស្រ្តីជាម្ដាយកំពុងតែនៅដាច់ដោយឡែក ដោយមានផ្ទុកវីរុស Covid-19។ ទោះជាយ៉ាងណាក៏ដោយ ក្រោយការតាមដានរោគសញ្ញារបស់ Nuo Nuo នៅក្នុងមន្ទីរពេទ្យជាងបីសប្ដាហ៍ រួមនឹងការធ្វើតេស្ដជាច្រើនលើក ហើយទទួលបានលទ្ធផលអវិជ្ជមាន គ្រូពេទ្យក៏បានប្រគល់ទារិការូបនេះ ឲ្យទៅម្ដាយរបស់គេវិញនៅថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។

ក្រុមគ្រូពេទ្យប្រគល់ទារិកាទៅម្ដាយរបស់គេវិញ
ក្រុមគ្រូពេទ្យប្រគល់ទារិកាទៅម្ដាយរបស់គេវិញ

លោក Zhao Li ប្រធាននាយកដ្ឋានពេទ្យកុមារ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា៖

ដោយសារតែទារកមានទំនាក់ទំនងជិតស្និទ្ធជាមួយម្ដាយ បន្ទាប់ពីកើតបាន ១៤ ថ្ងៃ ដែលវាជាហានិភ័យខ្ពស់សម្រាប់គេ ដូច្នេះយើងត្រូវមើលថែគេឲ្យបានដិតដល់។ ហើយការបំបែកទារិកាដែលនឹងទើបកើត ឲ្យនៅឆ្ងាយពីម្ដាយបែបនេះ វាមិនមែនជារឿងងាយស្រួលនោះទេ។

  លោក Zhao Li
ក្រុមគ្រូពេទ្យប្រគល់ទារិកាទៅម្ដាយរបស់គេវិញ
ក្រុមគ្រូពេទ្យប្រគល់ទារិកាទៅម្ដាយរបស់គេវិញ

គួរឲ្យដឹងដែរថា ទម្ងន់របស់ Nuo Nuo បានស្រកពី ៣.៤ គីឡូក្រាមមកនៅត្រឹមតែ  គីឡូក្រាមប៉ុណ្ណោះ កំឡុងពេលដែលនាងមកដល់មន្ទីរពេទ្យដំបូង។ ​​​​​​​​​​​​​​​​​​​​​​​ទោះជាយ៉ាងណាក្ដី ក្រុមគ្រូពេទ្យចំនួន នាក់ដែលទទួលបន្ទុក បានឆ្លាស់វេនគ្នាមើលថែទារិការូបនេះយ៉ាងដិតដល់ ហើយនៅទីបំផុតនាងបានកើនទម្ងន់ពី គីឡូក្រាមដល់ ៤.៥៤ គីឡូក្រាមវិញ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T