ប្លែកណាស់! ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញ ផូស៊ីលត្រីមួយប្រភេទ ដែលមានដៃ និងធ្លាប់មានជីវិត​ តាំងពីរាប់លានឆ្នាំមុន

//s5.kh1.co/bc/bcea5df8e9da6c2cc9a9d87a626827401ddff64b.jpeg
បច្ចេកវិទ្យា

 ១៩-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រហែលជា ៣៧៤ លានឆ្នាំមុន ជីវិតនៅលើផែនដីចាប់ផ្ដើមផ្លាស់ប្ដូរចេញពីមហាសមុទ្រ ដើម្បីដើរលើដី។

អាមេរិក៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញផូស៊ីលរបស់ត្រីមួយ ដែលមានម្រាមដៃ នៅផ្នែកខាងចុងព្រុយរបស់វា ហើយធ្លាប់បានរស់នៅ ៣៨០ លានឆ្នាំមុន នេះបើយោងតាមការស្រាវជ្រាវថ្មី។ ពួកគាត់ជឿថា វាបានផ្សារភ្ជាប់គម្លាតវិវត្ដ រវាងសត្វមានឆ្អឹងខ្នងក្នុងសមុទ្រនិងលើដី ហើយវាជាឧទាហរណ៍មួយ ក្នុងចំណោមគំរូចាស់បំផុត នៃលំនាំគ្រោងឆ្អឹងដែលស្រដៀងនឹងដៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបគំនូរតំណាងសត្វមានជើងបួនរាងដូចត្រី
រូបគំនូរតំណាងសត្វមានជើងបួនរាងដូចត្រី

ប្រហែលជា ៣៧៤ លានឆ្នាំមុន ជីវិតនៅលើផែនដីចាប់ផ្ដើមផ្លាស់ប្ដូរចេញពីមហាសមុទ្រ ដើម្បីដើរលើដី។ កត្ដានេះបានវិវត្ដក្លាយទៅជាសត្វមានឆ្អឹងខ្នង ដែលមានជើងបួន រួមបញ្ចូលទាំងដាយណូស័រ សត្វដើរលើដី និងទីបំផុតមនុស្ស។ អ្នកវិទ្យាសាស្ដ្រចាត់ទុកថា នេះជាការវិវត្ដចេញទឹកទៅលើដី ហើយសត្វដែលទទួលបានដៃនិងជើងគឺជាព្រឹត្ដិការណ៍ដ៏សំខាន់បំផុតមួយ នៅក្នុងប្រវត្ដិនៃជីវិតនៅលើផែនដី។ ប៉ុន្ដែកំណត់ត្រាផូស៊ីលអំពីជំហាននៃការវិវត្ដ រវាងជីវិតសត្វសមុទ្រនិងជីវិតសត្វនៅលើគោក គឺនៅរាយប៉ាយ។

ការវិវត្ដនៃជីវិតសត្វ ចេញពីមហាសមុទ្រទៅលើគោក
ការវិវត្ដនៃជីវិតសត្វ ចេញពីមហាសមុទ្រទៅលើគោក

ក្រុមអ្នកស្រាវជ្រាវបានផ្ដោតលើការខិតខំប្រឹងប្រែងរបស់ពួកគេ ទៅលើសត្វមានជើងបួនរាងដូចត្រី​ ដែលត្រូវបានគេហៅថា elpistostegalians ដែលធ្លាប់រស់នៅចន្លោះ ៣៥៨ ទៅ ៣៩៣ លានឆ្នាំមុន។ រហូតមកដល់ពេលនេះ ក្រុមអ្នកវិទ្យាសាស្ដ្រមិនដែលបានរកឃើញគ្រោងឆ្អឹងពេញលេញ ប៉ុន្ដែទើបតែរកឃើញផូស៊ីពេញលេញមួយរបស់ elpistostegalian ដែលជាផូស៊ីលមានប្រវែង ១៥២ សង់ទីម៉ែត្រ។

ការស្កេនគ្រោងឆ្អឹងបានបង្ហាញថា យ៉ាងហោចណាស់មានឆ្អឹងម្រាមចំនួនពីរ ដែលមានរាងដូចម្រាមដៃ។ ពួកគេបានរកឃើញដៃ​ កែងដៃ កំភួនដៃ និងកដៃដែលនៅជាប់នឹងខ្ទង់ម្រាមដៃ។ ការស្រាវជ្រាវមួយនេះត្រូវបានចេញផ្សាយនៅលើទនិ្ននុប្បវត្តិមានឈ្មោះថា Nature៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T