ដោយសារ Covid-19! អ្នកណាយល់អារម្មណ៍មួយនេះ តារាទាំងនេះ ត្រូវគេលុបចោលការងារជាបន្តបន្ទាប់

//s5.kh1.co/7f/7fb425a344c4d1e68cb40a3d3dce78ec157aa0ad.jpg
តារា & កម្សាន្ដ

 ១៩-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាប្រុស ស្រីមួយចំនួនបានរអ៊ូ និង បង្ហាញអារម្មណ៍មិនល្អ ដោយការងាររបស់ពួកគេត្រូវបានគេ លុបចោល ឬផ្អាកសិន ដើម្បីជាការ ការពារពីជំងឺវីរុស Covid-19 នេះ។

ភ្នំពេញ៖ ជាការពិតណាស់ សង្គមសិល្បៈបច្ចុប្បន្នកំពុងមានការរីកចម្រើនខ្លាំងជាងពេលមុនៗ ដោយមានតារាប្រុសស្រីជាច្រើន​ សុទ្ធសឹងតែជោគជ័យ និង មានឈ្មោះល្បីល្បាញ មានអ្នកចូលច្រើន  ជាពិសេសពួកគេមានជីវិតហ៊ឺហារក៏បានមកពីការងារសិល្បៈនេះ មួយផ្នែកធំផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះប្រទេសកម្ពុជាកំពុងរងនៅការរាតត្បាតនៅជំងឺវីរុស Covid-19 សរុប៣៧ករណី ដោយមានស្រី ០២នាក់ និង​ បុរស ៣៥នាក់ បើយោងតាមផេកក្រសួងសុខាភិបាល បានបញ្ជាក់កាលពីម្សិលមិញនេះ ក្នុងនោះដែរ ក៏មានប្រជាជនជាច្រើនកំពុងមានការព្រួយបារម្មណ៍ ជាពិសេសមានតារាប្រុស ស្រីមួយចំនួនបានរអ៊ូ និងបង្ហាញអារម្មណ៍មិនល្អ ដោយការងាររបស់ពួកគេត្រូវបានគេ លុបចោល ឬផ្អាកសិន ដើម្បីជាការ ការពារពីជំងឺវីរុស Covid-19 នេះ។

យ៉ាងណាមិញ ដោយតារាប្រុស ស្រី ដែលត្រូវបានគេលុបការងារចោលនោះមានដូចជា៖

១. លោក អ៊ឹម ជីវ៉ា

ខ្ញុំចង់ជម្រាបបងប្អូនដែលបានកក់លុយខ្ញុំរួច គ្រប់កម្មវិធីផ្សេងៗដូចជា មង្គលការ ខួបកណើត ឡើងផ្ទះ គឺមិនអាចមកយកលុយវិញបានទេ បើប្អូនចង់ពន្យាកម្មវិធីទៅពេលក្រោយៗ ដោយសាជំងឺCovid19 គឺលុយនេះនៅដដែលខ្ញុំ និងទៅតាមការកំណត់នៃការជួលទៅថ្ងៃក្រោយ តាមម្ចាស់កម្មវិធី តែបើបងប្អូនអត់ពន្យាពេលកម្មវិធីហើយ មកទាលុយកក់វិញចាប់ទុកជាមោឃៈ !! ព្រោះលុយដែលបងប្អូនកក់ខ្ញុំ ខ្ញុំក៏យកទៅកក់អ្នកសិល្បៈ កក់ភ្លេង និងកក់ក្រុមរៀបចំដូចគ្នា ខ្ញុំពិបាក និងដើរទារលុយគេមកវិញណាស់ ។ សូមបងប្អូនដែលទារលុយកក់វិញសូមអធ្យាស្រ័យ បងប្អូនពន្យាថ្ងៃណាក៏ដោយ គឺក្រុមសិល្បៈយើងខ្ញុំសុខចិត្តពន្យាថ្ងៃតាមបងប្អូន ហើយពួកយើងនៅតែចូលរួមដដែល ។ ដោយក្តីគោរពៈ អ៊ឹម ជីវ៉ា

សម្ដី លោក អ៊ឹម ជីវ៉ា
លោក អ៊ឹម ជីវ៉ា
លោក អ៊ឹម ជីវ៉ា

២. លោក លាង ឧត្ដម

គា្មនខ្មាស់នរណាទេលោកអើយ និយាយត្រង់ចឹងហ្មង អត់ខ្លាច Covid Corona ស្អីហ្នឹងទេ ខ្លាចតាអត់លុយបង់ធានាគារទេ ព្រោះការងារផ្អាកច្រើនកន្លែង ហើយសួរខាងធានាគារគេអត់លើកលែងអីទេបាទ នរណាអត់ខ្មាស់ ស៊ែរមា្នក់មួយទៅ

សម្ដី លោក លាង ឧត្ដម
លោក លាង ឧត្ដម
លោក លាង ឧត្ដម

៣. អ្នកនាង សឿន ផាភួង

ការងារត្រូវផ្អាកជាបន្តបន្ទាប់ ចុះចំណែកលុយដែលត្រូវបង់ធនាគារ គួរតែផ្អាកដែរឬទេ???

សម្ដី  អ្នកនាង សឿន ផាភួង
 អ្នកនាង សឿង ផានផាភួង
 អ្នកនាង សឿង ផានផាភួង

៤. លោក អេឡិច ចាន់ត្រា

ថ្ងៃនេះគ្រាន់តែទទួលទូរសព្ទ័របស់ម្ចាស់ដើមការជាង១០រោង ពន្យាពេលរៀបការ កូនចៅខ្ញុំម្នាក់ៗនិយាយថាធ្វើមិចទៅ មេ ការងារ Cancel ច្រើនចឹង មានលុយឯណាបង់ធនាគារ ធ្វើមិចបើចឹងសឹងទាំងអស់គ្នា និង Hmmmmmm គិតទ្បើងដុះសក់ខ្លួនឯង ហិហិ សំខាន់ចូលថែរក្សាសុខភាព និង អនាម័យ ផងណាមិត្តភក្ត័បងប្អូន និង ហ្វេនទាំងអស់គ្នា

សម្ដី លោក អេឡិច ចាន់ត្រា
លោក អេឡិច ចាន់ត្រា
លោក អេឡិច ចាន់ត្រា

៥. លោក Summer 

ការងារគ្រប់កន្លែងគេ cancel អស់ បន្ទាប់មកក៏ត្រូវនៅផ្ទះ រីឯនៅផ្ទះ ទឹកក៏ដាច់ អត្រាអ្នកនៅផ្ទះច្រើនពេក អុិនធើណែតទាំង WiFi ទាំង 4G អត់ដើរទាំងអស់ ពេលនេះវេទនាទាំងចិត្ត វេទនាទាំងកាយ...

សម្ដី លោក Summer
លោក Summer
លោក Summer

៦. អ្នកនាង ចាន់ កែវនិមល 

ជាង ២០កម្មវិធីត្រូវបានលើក រឺលុបចោល ពេលនេះទើបដឹងថាកាន់តែស្រលាញ់ និង ត្រូវការលោកប្តី៕

សម្ដី អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អេឡិច ចិត្រាកែវ ចាន់និមលសឿន ផាភួងSummer(តារាសម្តែង)អ៊ឹម ជីវ៉ាលាង ឧត្តម
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T