បុរសចម្លែកម្នាក់បានទៅរក Ariana Grande ដល់ផ្ទះ តែបែរជាធ្វើឲ្យគេផ្សេងបារម្ភរឿងនេះវិញ

//s5.kh1.co/1e/1e988fccaa1088f72f6e3a7e4213fa48c0ed074e.jpg
នារី

 ១៩-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរសចម្លែកម្នាក់បានទៅរកតារាចម្រៀងល្បីលំដាប់ថ្នាក់ពិភពលោក Ariana Grande ដល់មុខផ្ទះរបស់នាង នៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។

អាមេរិក៖ សារព័ត៌មានបរទេសមួយបានចុះផ្សាយថា មានបុរសចម្លែកម្នាក់បានទៅរកតារាចម្រៀងល្បីលំដាប់ថ្នាក់ពិភពលោក Ariana Grande ដល់មុខផ្ទះរបស់នាង នៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ហើយថែមទាំងបានគោះទ្វារទៀតផង។ ក៏ប៉ុន្តែ អ្នកបម្រើនៅផ្ទះ Ariana Grande បានប្រាប់ទៅវិញថា នាងមិននៅផ្ទះនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ គេក៏បានទំនាក់ទំនងទៅប៉ូលិសដើម្បីមកនាំខ្លួនបុរសម្នាក់នេះចេញទៅវិញផង។ អ្វីដែលគួរឲ្យសង្ស័យនោះ តើបុរសអាថ៌កំបាំងម្នាក់នេះអាចឆ្លងកាត់អ្នកការពារសន្តិសុខនៅច្រកចូល ហើយឈានជើងមកដល់មុខទ្វារផ្ទះបានដោយរបៀបណា។

រឿងដែលគួរឲ្យបារម្ភខ្លាំងនោះ គឺនៅពេលដែលប៉ូលិសបានមកដល់ដើម្បីនាំខ្លួនបុរសម្នាក់នោះចេញ គេក៏បានស្ដោះទឹកមាត់ដាក់ប៉ូលិសម្នាក់ ដែលនេះគឺជារឿងគួរឲ្យខ្លាចមួយ ស្របពេលដែលវីរុស កូវីដ-១៩ កំពុងវាយលុកខ្លាំងនៅសហរដ្ឋអាមេរិក ហើយទឹកមាត់គឺជាប្រភពចម្លងមេរោគដ៏ចម្បងមួយ៕

Ariana Grande
Ariana Grande
Ariana Grande
Ariana Grande
Ariana Grande
Ariana Grande
Ariana Grande
Ariana Grande
Ariana Grande
Ariana Grande

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T