realme C3 3GB+32GB ម៉ូឌែលថ្មីបានមកដល់ហើយ នឹងបើកដាក់លក់នៅថ្ងៃនេះហើយ តម្លៃត្រឹមតែ១៣៩ដុល្លារតែប៉ុណ្ណោះ!

//s5.kh1.co/98/989eb3e207f2a9e4b4025d1a4be2624781a91401.jpg
បច្ចេកវិទ្យា

 ១៨-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ទូរស័ព្ទ realme C3 ដែលទើបនឹងចេញកាលពីដើមខែកន្លងទៅនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងចាប់តាំងពីថ្ងៃដាក់លក់លើកដំបូង ហើយក្នុងថ្ងៃនោះផងដែរចំនួនលក់មានរហូតដល់ទៅ ១,៥០០ គ្រឿងក្នុងមួយថ្ងៃ។

ភ្នំពេញ៖ ទូរស័ព្ទ realme C3 ដែលទើបនឹងចេញកាលពីដើមខែកន្លងទៅនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងចាប់តាំងពីថ្ងៃដាក់លក់លើកដំបូង ហើយក្នុងថ្ងៃនោះផងដែរចំនួនលក់មានរហូតដល់ទៅ ១,៥០០ គ្រឿងក្នុងមួយថ្ងៃ។ ក្នុងនាមជាម៉ាកផលិតផលថ្មីមួយដែលទើបនឹងចូលមកក្នុងទីផ្សារប្រទេសកម្ពុជា នេះគឺជាលទ្ធផលដ៏ល្អប្រសើរមួយ តើ realme C3 នេះមានចំនុចគួរអោយចាប់អារម្មណ៍ណាខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាដំបូង គឺការរចនាផ្នែកខាងក្រៅ realme C3 បានប្រើការរចនាម៉ូដដូចគ្នាទៅនឹង realme 5i ដែរ គឺការចនាបែបពន្លឺព្រះអាទិត្យ មាន២ពណ៌ គឺព៌ណខៀវ និងព៌ណក្រហម សម្រាប់ជ្រើសរើសធ្វើឱ្យយើងទទួលបានអារម្មណ៍បែបក្មេងវ័យ និងស្វាហាប់ ហើយវាថែមទាំងមិនបន្សល់ស្នាមម្រាមដៃ ដែលធ្វើឱ្យមានការងាយស្រួលក្នុងការចាប់កាន់។

ចំពោះអេក្រង់ និងកាមេរ៉ា realme C3 បានប្រើប្រាស់អេក្រង់តំណក់ទឹកដែលមាន 6.5 អ៉ីង ដែលកម្រិតអេក្រង់ធំរហូតដល់ 89% នៃតួអេក្រង់ កំរិតភាពច្បាស់ 720*1600 និងបំពាក់់នូវកាមេរ៉ាក្រោយ៣គ្រាប់ ដែលអាចបំពេញនូវរាល់តម្រូវការថតរូបទូទៅបានយ៉ាងល្អ។

​realme C3 បំពាក់នូវបន្ទះឈីប MTK G70ដំបូងគេក្នុងពិភពលោក ដែលមានពិន្ទុខ្ពស់រហូតដល់ជាង ១៩០,០០០ ពិន្ទុ នៅលើកម្មវិធី Antutu ការបំពាក់នូវបន្ទះឈីបនេះ​អាចនាំឱ្យអ្នកទទួលបានបទពិសោធន៍ការលេងដែលមានភាពរលូន។

ទូរស័ព្ទ realme C3
ទូរស័ព្ទ realme C3

ដោយឡែក realme C3 ក៏បានបំពាក់នូវថាមពលថ្មធំ ៥០០០mAh ជាមួយនឹងកំណែកាន់តែប្រសើរនៃបន្ទះឈីប MTK G70 ធ្វើឱ្យទូរស័ព្ទរបស់លោកអ្នក​កាន់ថ្មបានរយៈពេលយូរ។ ជាមួយគ្នានេះដែរក៏ដោះស្រាយនូវបញ្ហាដែលពិបាករកកន្លែងសាកថ្មទូរស័ព្ទ​ ហើយក៏ជាជម្រើសល្អសម្រាប់អ្នកដែលមិនចូលចិត្តយក Power Bank តាមខ្លួនផងដែរ។

ទូរស័ព្ទ realme C3
ទូរស័ព្ទ realme C3

ក្រៅពីនេះ realme C3 បានក្លាយជាទូរស័ព្ទម៉ូឌែលដំបូងបង្អស់ ដែលដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ realme UI ដែលឈរលើមូលដ្ឋាននៃប្រព័ន្ធប្រតិបត្តិការ Android 10។ ធ្វើឱ្យកំណែនៃការរចនា ក៏ដូចជាមុខងារ និងគុណភាពនៃប្រព័ន្ធរបស់ទូរស័ព្ទ realme C3 កាន់តែប្រសើរ និងផ្តល់នូវបទពិសោធន៍ការលេងដ៏អស្ចារ្យមួយដែលមានភាពរលូន។

ហើយ realme C3 3G+32G ម៉ូឌែលថ្មីនេះបានដាក់លក់ថ្ងៃនេះហើយ តម្លៃត្រឹមតែ ១៣៩ដុល្លារ។ អ្នកណានិយាយថា ប្រើទូរស័ព្ទតម្លៃក្រោម ១៥០ដុល្លារ មិនអាចទទួលបានបទពិសោធន៍ដ៏ល្អនោះ? តោះមកសាកប្រើ realme C3 ទាំងអស់គ្នា វានឹងធ្វើឱ្យអ្នកមានការយល់ឃើញថ្មីចំពោះទូរស័ព្ទកំរិតថវិកា៕

ទូរស័ព្ទ realme C3
ទូរស័ព្ទ realme C3
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T