ឃើញស្រលាញ់គ្នាសឹងអី ពេលនេះស្នេហា Show Lou និង Grace Chow សង្ស័យរលាយដូចអំបិល ត្រូវទឹកហើយ

//s5.kh1.co/22/2299ec3cc0fca557856caae1144761a3f35ca233.jpg
តារា & កម្សាន្ដ

 ១៨-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តួសម្តែងប្រុស ក្បាលផ្សិត និង Grace Chow សង្ស័យតែ រលាយដូចអំបិលត្រូវទឹក ក្រោយពី ស្រលាញ់គ្នា ៥ឆ្នាំរួចមក

តៃវ៉ាន់៖ ប្រិយមិត្តដែល និយមតាមដានព័ត៍មាន តារាប្រាកដជា ដឹងអំពី ទំនាក់ស្នេហារវាង តារាចម្រៀង និង សម្តែង Show Lou និងតារាប្រចាំ Instagram ដែលមានឈ្មោះ Grace Chow ជាក់ជាមិនខានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ស្នេហារវាង តារាប្រុស ស្រីមួយគូនេះ គឺមានភាពស្អិតរមួត ដូចស្ករតាំងម៉ែ បេះមិនចេញ ដោយសារតែ រយៈពេលដែល ពួកគេស្រលាញ់គ្នាគឺ ៥ឆ្នាំមកហើយ សរុបមកទល់ពេលនេះ ហើយតារាប្រុស ស្រីទាំងពីរនេះ តែងតែបង្ហោះរូប បង្ហាញពី ភាពផ្អែមល្ហែមដាក់គ្នាជានិច្ច រហូតដល់ថ្នាក់ Show Luo នាំ Grace Chow ទៅជួបម្តាយ របស់រូបលោក ទៀតផង។

ដោយឡែក ថ្មីៗនេះ មិនដឹងជាមាន រឿងអ្វីទេ ទើបបានជា សង្សារមួយគូនេះ ហាក់ដូចជា ព្រងើយកន្តើយ ដាក់គ្នាទៅវិញទៅមក ជាងនេះទៅទៀតនោះ Grace Chow បង្ហោះសារ Drama តាមបណ្តាញសង្គមទៀតផង ដែលមើលទៅដូចជាទំនាក់ទំនង ពួកគេទាំងពីរ កាន់តែឆ្ងាយទៅៗ ហៅលែងលឺហើយ ព្រោះតែ កន្លងមក មិនដែលមានរឿងបែបនេះ កើតឡើងឡើយ។

ក្រោយពី Show Luo និង Grace Chow ធ្វើបែបនេះរួចមក ធ្វើឲ្យមហាជន ដែលជាអ្នកគាំទ្រ បើកការស៊ើបអង្កេតជា ទ្រង់ទ្រាយធំ តែម្តងដោយភាគច្រើន យល់ថាទំនាក់ទំនងរវាង ពួកគេ បានដើរដល់ ផ្លូវបញ្ចប់រួចទៅហើយ៕

សូមចូលមើលរូបខាងក្រោម៖

Show Luo និង Grace Chow
Show Luo និង Grace Chow
Show Luo និង Grace Chow
Show Luo និង Grace Chow
Grace Chow
Grace Chow
Grace Chow
Grace Chow
Show Luo
Show Luo
Show Luo
Show Luo
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T