តារាកំប្លែងថៃ Mum Jokmok សម្រុកទិញក្រដាសជូតមាត់ច្រើនសន្ធឹកសន្ធាប់ ដោយសារហេតុផលមួយនេះសោះ

//s5.kh1.co/1b/1b86c9f9409e936872b3a6bc936e569f21ce0f46.jpg
នារី

 ១៨-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាកំប្លែងថៃដ៏ល្បីឈ្មោះ Mum Jokmok បានទិញក្រដាសជូតមាត់ដើម្បីទុកឲ្យប្រពន្ធលោកលក់នំបញ្ចុកប៉ុណ្ណោះ មិនមែនដោយសារហេតុផលអ្វីផ្សេងនោះឡើយ។

ថៃ៖ ការព្រួយបារម្ភពីការរីករាលដាលនៃវីរុសកូវីដ-១៩ បានធ្វើឲ្យប្រជាជនមួយចំនួននៅបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក នាំគ្នាសម្រុកទៅទិញស្បៀងអាហារស្ដុកទុក តួយ៉ាងប្រទេសថៃ និងកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងពីតារាកំប្លែងថៃដ៏ល្បីឈ្មោះ Mum Jokmok វិញ លោកបានបង្ហោះវីដេអូមួយនៅលើគណនី Instagram ជាវីដេអូដែលលោកបានទិញស្បៀងអាហារ មានមីកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ អង្ករ ប្រេងឆាស្ដុកទុកជាច្រើន ឡើងពេញមួយឡាន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោកក៏បានទិញក្រដាសជូតមាត់យ៉ាងច្រើនដូចគ្នា ជាហេតុធ្វើឲ្យអ្នកគាំទ្រសម្ដែងនូវការងឿងឆ្ងល់ថា ហេតុអ្វីទើបលោកទិញក្រដាសជូតមាត់យ៉ាងច្រើនបែបនេះ។

ជាចម្លើយ លោកបានទិញក្រដាសជូតមាត់ទាំងនោះដើម្បីទុកឲ្យប្រពន្ធរបស់លោកលក់នំបញ្ចុកប៉ុណ្ណោះ មិនមែនដោយសារហេតុផលអ្វីផ្សេងនោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Mum Jokmok
Mum Jokmok
Mum Jokmok
Mum Jokmok
ស្បៀងអាហារដែលលោកបានទិញស្ដុកទុក
ស្បៀងអាហារដែលលោកបានទិញស្ដុកទុក
Mum Jokmok និងភរិយា
Mum Jokmok និងភរិយា
ក្រុមគ្រួសាររបស់លោក Mum Jokmok
ក្រុមគ្រួសាររបស់លោក Mum Jokmok
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T