ចប់ហើយ! វីវក់យ៉ាងនេះហើយនៅមានការប្រគំតន្ត្រីមនុស្សរាប់ពាន់នាក់ទៀត!

//s5.kh1.co/3f/3f12825f76c14840a6336bea1f97cbb28e2e5ff2.jpg
នារី

 ១៨-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ការប្រគំតន្រ្តីដ៏ធំមួយត្រូវបានធ្វើឡើងដោយ Stereophonics ក្នុងក្រុង Cardiff ប្រទេសវែល ចក្រភពអង់គ្លេស។

ចក្រភពអង់គ្លេស៖ នៅយប់ថ្ងៃទី ១៥ និង ១៦ ខែមីនាមានការប្រគំតន្រ្តីដ៏ធំមួយត្រូវបានធ្វើឡើងដោយ Stereophonics ក្នុងក្រុង Cardiff ប្រទេសវែល​ ចក្រភពអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម Shanghaiist ក្រុមតន្រ្តីរ៉ុករបស់វែលបានបន្តការប្រគំតន្រ្តីរបស់ពួកគេ ទោះបីជាមានការអំពាវនាវឱ្យលុបចោលការសម្តែង ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាត Covid-19 យ៉ាង ណាក្តី។ បច្ចុប្បន្ននៅក្នុងចក្រភពអង់គ្លេសមានអ្នកជំងឺប្រហែល ១,៥០០ នាក់ ហើយចំនួននាក់ស្លាប់ ៥៥ នាក់។ ក្រុមតន្រ្តីនេះបានចែករំលែកនៅរូបថត និងវីដេអូនៅលើបណ្តាញសង្គម Twitter ពីកន្លែងប្រគំតន្រ្តី ដែលអាចផ្ទុកមនុស្សបានប្រហែល ៥,០០០ នាក់។

ការប្រគំតន្រ្តី<br>
ការប្រគំតន្រ្តី

ការប្រគំតន្ត្រីនេះបានធ្វើអ្នកលេងអ៊ីនធឺណេតមកពីប្រទេសចិនមានការងឿងឆ្ងល់ និងច្របូកច្របល់ថា តើស្ថានភាពនោះនឹងទៅជាយ៉ាងណា។ មានមតិពីមហាជនបានរិះគន់ថា៖

"ពួកគេក្លាហានណាស់!!!"

"ខ្ញុំគ្មានពាក្យអ្វីនិយាយទេ សង្ឃឹមថាពួកគេមិនអីចុះ!"

"វ៉ោ​វ! នេះពិតជាមិនគួរឱ្យជឿមែន "

"ចក្រភពអង់គ្លេសនឹងតាមទាន់ប្រទេសអ៊ីតាលីក្នុងពេលដ៏ខ្លីមិនខាន!"

“កុំសុំជំនួយពីចិននៅពេលមានរឿងកើតឡើងនោះ អ្នកជាអ្នកធ្វើបាបខ្លួនឯង"

យោងតាមគេហទំព័ររបស់ក្រុមតន្ត្រីរ៉ុកនេះ គោលដៅបន្ទាប់របស់គេគឺគ្រោងនឹងបង្ហាញខ្លួននៅទីក្រុងឡុង ប្រទេសស្វីស ហូឡង់ និងអៀរឡង់ជាបន្តបន្ទាប់៕

ការប្រគំតន្រ្តី<br>
ការប្រគំតន្រ្តី
Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T