Namfon មិនអាចពន្យារពេលរៀបអាពាហ៍ពិពាហ៍បាន ទើបត្រូវសម្រេចចិត្តធ្វើបែបនេះ

//s5.kh1.co/9b/9b256fcea64f7e3336d2532d770edf9411798fe0.jpg
នារី

 ១៨-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Namfon Patcharin និងគូស្នេហ៍ Arm Phipat បានសម្រេចចិត្តមិនពន្យារពេលនៃការរៀបការរបស់ខ្លួនឡើយ ផ្ទុយទៅវិញ គូស្នេហ៍ថ្មីថ្មោងមួយនេះបានសម្រេចចិត្តរៀបចំកម្មវិធីតូចមួយជាលក្ខណៈគ្រួសារ។

ថៃ៖ ដោយសារតែការរីករាលដាលនៃវីរុសកូវីដ-១៩ បានក្លាយទៅជាបញ្ហាសាកល ហើយបណ្ដាប្រទេសនានានៅជុំវិញពិភពលោកបានទាមទារឲ្យប្រជាជនបញ្ឈប់ការជួបជុំជាសាធារណៈ ដោយបារម្ភពីសន្ទុះនៃការរីករាលដាលកាន់តែធ្ងន់ធ្ងរឡើងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងពីពិធីរៀបអាពាហ៍ពិពាហ៍វិញ ដូចយើងបានដឹងរួចមកហើយថា តារាថៃល្បីៗមួយចំនួនបានសម្រេចចិត្តពន្យារពេលថ្ងៃមង្គលរបស់ខ្លួន ស្របទៅតាមភាពអាសន្ននៃសង្គមជាក់ស្ដែង។

ដោយឡែក សម្រាប់តារាស្រី Namfon Patcharin និងគូស្នេហ៍ Arm Phipat ដែលគ្រោងនឹងដឹកដៃគ្នាចូលរោងការនៅថ្ងៃទី២០ ខែមីនាខាងមុខ បានសម្រេចចិត្តមិនពន្យារពេលនៃការរៀបអាពាហ៍ពិពាហ៍របស់ខ្លួនឡើយ ផ្ទុយទៅវិញ គូស្នេហ៍ថ្មីថ្មោងមួយនេះបានសម្រេចចិត្តរៀបចំកម្មវិធីតូចមួយជាលក្ខណៈគ្រួសារ។ នេះបង្ហាញឲ្យឃើញថា មិនចាំបាច់ទាល់តែកម្មវិធីធំដុំ ក៏គូស្វាមីភរិយាថ្មីថ្មោងមួយនេះ អាចចាប់ផ្ដើមបង្កើតគ្រួសារដ៏កក់ក្ដៅមួយបានដែរ៕

Namfon Patcharin និងគូស្នេហ៍
Namfon Patcharin និងគូស្នេហ៍
Namfon Patcharin និងគូស្នេហ៍
Namfon Patcharin និងគូស្នេហ៍
Namfon Patcharin និងគូស្នេហ៍
Namfon Patcharin និងគូស្នេហ៍
Namfon Patcharin និងគូស្នេហ៍
Namfon Patcharin និងគូស្នេហ៍
Namfon Patcharin និងគូស្នេហ៍
Namfon Patcharin និងគូស្នេហ៍
Namfon Patcharin និងគូស្នេហ៍
Namfon Patcharin និងគូស្នេហ៍
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T