សម្លេងពីរោះមិនប្រែ! កុំឲ្យស្ងាត់ David Archuleta ចេញមុខ ច្រៀងលើកទឹកចិត្ត ឲ្យអ្នកគាំទ្រ តស៊ូជាមួយ Covid-19 (មានវីដេអូ)

//s5.kh1.co/70/704572b8524db87c9d35ef04eea586bcc22e7b82.jpg
តារា & កម្សាន្ដ

 ១៨-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នៅចាំគាត់បានទេ! ម្ចាស់បទ «Crush» David Archuleta ក៏បានផ្តល់កម្លាំងចិត្ត តាមរយៈបទចម្រៀង ច្រៀងយ៉ាងពិរោះ ហាក់បីដូចជាឱសថនៃ កម្លាំងចិត្ត ដើម្បីលើកទឹកចិត្ត ទៅមនុស្សគ្រប់គ្នា តស៊ូនឹងជំងឺ ដ៏សាហាវឃោរឃៅនេះ។

បរទេស៖ ប្រិយមិត្តដែល និយមស្តាប់ចម្រៀង ចង្វាក់Pop ភាគច្រើន ប្រាកដជា ស្គាល់តារាចម្រៀង ដែលមានសម្លេងតុងខ្ពស់ មានលក្ខណៈស្រទន់ផ្អែម និងមានសម្រស់ស្រស់សង្ហាផងនោះ ដែលគាត់មានឈ្មោះថា David Archuleta

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាចម្រៀងប្រុសរូបនេះ បានសាងស្នាដៃ ទៅលើបទចម្រៀង រាប់មិនអស់ ហើយបទចម្រៀង ផ្ទុះការគាំទ្រខ្លាំងបំផុតគឺ បទដែលចំណងជើងថា​ «Crush» ទទួលបានការគាំទ្រ យ៉ាងខ្លាំងបំផុតក្នុងប្រវតិ្តសាស្ត្របទចម្រៀង របស់លោកទាំងអស់ ដែលគ្មានអ្វីដែល ត្រូវឆ្ងល់នោះទេ ដែលមូលហេតុអ្វី បានតារាប្រុសរូបនេះទទួលបានភាពល្បីល្បាញខ្លាំង គឺដោយសារ គាត់មានជំនាញ និងទេពកោសល្យ ដ៏ពិសេស អាចនិពន្ធសរសេរបទចម្រៀង និងច្រៀងផង លេងឧបករណ៍តន្រ្ដី បានយ៉ាងសុីចង្វាក់ គ្នាទៀតផង។

ដោយឡែក ថ្មីៗនេះ ដោយសារ David Archuleta បានឃើញ សោតនាថកម្ម អំពីវីរុសកូរ៉ូណា បានឆក់យកជីវីតមនុស្សយ៉ាងច្រើននោះ ឃើញដូចនេះ តារាប្រុសរូបនេះ មិនបានមើល នឹងភ្នែកឡើ់យ រូបលោក ក៏បានផ្តល់កម្លាំងចិត្តតាមរយៈបទចម្រៀង ដែលច្រៀងយ៉ាងពិរោះ ហាក់បីដូចជា ឱសថនៃកម្លាំងចិត្ត ដើម្បីលើកទឹកចិត្ត ទៅមនុស្សគ្រប់គ្នាតស៊ូនឹង ជំងឺដ៏សាហាវ ឃោរឃៅនេះ។

ក្រោយពីបាន ស្តាប់ការបកស្រាយ នៃបទចម្រៀង ដែល តារារូបនេះ បកស្រាយរួចហើយ អ្នកគាំទ្រភាគច្រើនបានបញ្ចេញមតិវិជ្ជមាន  ទៅលើ តារាប្រុសនេះថា គាត់បានរួមចំណែក ដ៏ធំក្នុងការទប់ស្កាត់ ជំងឺកូរ៉ូណា មិនឲ្យរីករាលដាលខ្លាំង គឺច្រៀងចម្រៀង លើកទឹកចិត្តដល់អ្នកគាំទ្រផង និងការពារខ្លួន មិនឲ្យឆ្លងនឹង ជំងឺប្រភេទថ្មីនេះផងដែរ៕ 

តោះចង់ដឹងទេថា បទចម្រៀងដែល តារាចម្រៀង David Archuleta ច្រៀងនេះ មានលក្ខណៈពិសេស យ៉ាងណាទៅសូមស្តាប់ទាំងអស់គ្នា៖

David Archuleta ច្រៀងចម្រៀង លើកទឹកចិត្ត ដល់អ្នកគាំទ្រ

Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T