ខួប Yaya ឆ្នាំនេះ មិនបានធ្វើធំដុំមែន តែ Nadech មិនភ្លេចសារជូនពរ អានហើយចង់លើសជាតិស្ករ

//s5.kh1.co/7e/7e302dff817a0a9c08904f0e6f990e0391528888.jpg
នារី

 ១៨-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាន់តែធ្វើឲ្យហ្វេនៗរំភើបជំនួស ដោយកាលពីពេលថ្មីៗនេះ Nadech បានបង្ហោះសារជូនពរ ដ៏ផ្អែមល្ហែមទៅដល់ Yaya ដែលធ្វើឲ្យហ្វេនៗអានហើយ ស្ទើរតែលើសជាតិស្ករ។

ថៃ៖ ចាប់ពីមួយថ្ងៃ ទៅមួយថ្ងៃ គូស្នេហ៍ រវាងតារាសម្ដែងប្រុស ស្រីដ៏ល្បី លោក Nadech និង នាង Yaya កាន់តែមានភាពផ្អែមល្ហែម ខ្លាំងឡើងជាលំដាប់ បន្ទាប់ពី មានទំនាក់ទំនងស្នេហា នឹងគ្នា​ជាយូរមកហើយ។មិនត្រឹមតែប៉ុណ្ណោះ មួយរយៈចុងក្រោយមកនេះ អ្នកទាំងពីរ ក៏បានបង្ហាញពី ពេលវេលា ដ៏រ៉ូមែនទិកជាមួយគ្នា នៅលើបណ្ដាញសង្គមកាន់ច្រើនឡើង ដើម្បីបង្អួតហ្វេនៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គូស្នេហ៍ អ្នកទាំងពីរ កាន់តែធ្វើឲ្យហ្វេនៗ មានភាពរំជើបរំជួល កាន់តែខ្លាំង ដោយកាលពីពេលថ្មីៗនេះ Nadech បានបង្ហោះរូបភាពគូស្នេហ៍ ដ៏ផ្អែមល្ហែម របស់អ្នកទាំងពីរ ព្រមទាំង ធ្វើការស្វាគមន៍ នៅក្នុងថ្ងៃខួបកំណើតរបស់ Yaya ជាមួយនឹង សារជូនពរ យ៉ាងស្វីត ជូនដល់នាង ថែមទៀតផង។  

នៅក្នុងនោះដែរ Nadech បានសរសេររៀបរាប់ថា៖

 រីករាយថ្ងៃកំណើត សូមឱ្យអូនសម្លាញ់ មានសុខភាពល្អ និងគ្មានជំងឺមកបៀតបៀន។ មិនចាំបាច់ប្រាប់ ក៏ដឹងដែរថា ពេលនេះ ធំហើយពូកែទៀត កាន់តែស្អាត ហើយថែមទាំង មានអ្នកគោរពស្រលាញ់ រាប់អានច្រើនទៀត សូមឱ្យឆ្នាំនេះ ក្លាយជាផ្នែកមួយ នៃការចាប់ផ្តើមនូវអ្វីដែលល្អៗ និងមានតម្លៃ សូមឲ្យបានធ្វើអ្វី ដែលធ្លាប់សុបិន្តចង់បាន ទាំងក្ដីសុបិន្ត ដែលចង់ផ្តល់ឱ្យខ្លួនឯង និងក្តីសុបិន្ត ដែលចង់ផ្តល់ ឲ្យដល់សង្គម។ សប្បាយចិត្តខ្លាំងណាស់ ដែលបងមានអូននៅក្បែរខ្លួនជានិច្ច។ សូមអរគុណ @urassayas។

សារជូនពររបស់ Nadech

ក្រោយពីបាន អានសារដ៏ ជក់ចិត្តនេះហើយ ក៏បានធ្វើឲ្យមិត្តភក្តិ តារាល្បីៗ រួមទាំងហ្វេនៗជាច្រើន ស្ទើរតែលើសជាតិស្ករ ថែមទាំង បានមកចូលរួមត្រេកអរ និង Comment ដាក់សញ្ញា រូបបេះដូងជាច្រើន ជាមួយនឹង ភាពផ្អែមល្ហែមរបស់គូស្នេហ៍តារាប្រុស ស្រីមួយគូនេះ ផងដែរ ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

 Nadech
 Nadech
 Nadech
 Nadech
 Yaya 
 Yaya 
 Yaya 
 Yaya 
 Yaya និង Nadech
 Yaya និង Nadech
 Yaya និង Nadech
 Yaya និង Nadech
 Yaya និង Nadech
 Yaya និង Nadech
 Yaya និង Nadech
 Yaya និង Nadech
រូបភាព របស់  Yaya និង Nadech ជាមួយនឹងសារ ជូនពរដ៏ផ្អែមល្ហែម
រូបភាព របស់  Yaya និង Nadech ជាមួយនឹងសារ ជូនពរដ៏ផ្អែមល្ហែម
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T