Kai របស់ក្រុម EXO​ នៅតែបន្តកើបលុយពីយីហោ ​Gucci​​​ ក្នុងនាមជាឯកអគ្គរដ្ឋទូតពិភពលោកដំបូងគេមកពីកូរ៉េ​សម្រាប់ឆ្នាំ ២០១៩-២០២០

//s5.kh1.co/38/38a0daf7e06f73dde4cd1a0214b66132bd2068bd.jpeg
នារី

 ១៨-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Kai របស់ក្រុម EXO បន្តធ្វើឱ្យប្រទេសកូរ៉េមានមោទនភាពក្នុងឆ្នាំទីពីររបស់គាត់ក្នុងនាមជាឯកអគ្គរដ្ឋទូតសកល Gucci។

កូរ៉េខាងត្បូង៖ តារា​ K-POP Kai របស់ក្រុម EXO កំពុងនៅតែបន្តបង្កើតភាពរំជើបរំជួលនៅក្នុងឧស្សាហកម្មម៉ូដជាថ្មីម្តងទៀត ខណៈខ្លួននៅតែបន្តកុងត្រាជាម៉ូដែលជាមួយផលិតផល Gucci​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុងត្រារបស់ Kai ជាមួយយីហោម៉ូតប្រណីត​​ Gucci កំពុងបន្តដល់ឆ្នាំ ២០២០ ខណៈដែលខ្លួនជាម៉ូដែលសម្លៀកបំពាក់សម្រាប់ទស្សនាវដ្តី ELLE​​ ស្រាប់។ ថ្មីៗនេះយីហោ ​Gucci​​ បានបញ្ចេញម៉ូតសម្លៀកបំពាក់ប្រណីតឆើតឆាយ ហើយអ្វីដែលធ្វើឱ្យពលរដ្ឋកូរ៉េ និងប្រិយមិត្ត​ K-POP ភ្ញាល់ផ្អើលនោះគឺ ​Kai របស់ក្រុម EXO​ ជាម៉ូដែលគ្រងសម្លៀកបំពាក់ និងវ៉ែនតាម៉ូតនានារបស់យីហោម៉ូដប្រណីតដ៏ល្បីមួយនេះ។

គួរបញ្ជាក់ថា Kai ត្រូវបានតាំងនាមជាឯកអគ្គរដ្ឋទូតពិភពលោកដំបូងគេមកពីកូរ៉េសម្រាប់ម៉ាកផលិតផល Gucci នៅក្នុងឆ្នាំ២០១៩។​​ តារាកូរ៉េរូបនេះបានចុះកុងត្រាជាម៉ូដែលជាមួយយីហោម៉ូតប្រណីត​​ Gucci លើម៉ូតសម្លៀកបំពាក់រដូវស្លឹកឈើជ្រុះ រដូវរងាឆ្នាំ ២០១៩ ហើយលើម៉ូតសម្លៀកបំពាក់និទាឃរដូវ និងរដូវក្តៅឆ្នាំ ២០២០​​ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Kai
Kai
Kai
Kai
Kai
Kai
Kai
Kai
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T