ការពារប្រសើរជាងព្យាបាល! ឧស្សាហ៍ញុំាបន្លែផ្លែឈើទាំងនេះ ដើម្បីការពារការផ្តាសាយ និងប្រឆាំងនឹង COVID-19

//s5.kh1.co/22/223e267f189ff3236fbd84bc260782010f1b2d8b.jpg
នារី

 ១៨-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការពារ​ប្រសើរ​ជា​ង​​ព្យាបាល​ ស្រប​ពេល​ដែល​ជំងឺCOVID-19 កាន់តែ​រីករាលដាល សូម​ការពារ​ខ្លួន​កុំ​ឲ្យ​ឈឺ​ ពីព្រោះ​នៅ​ពេល​ដែល​វានឹង​ងាយ​ឆ្លងនៅ​វីរុស​នេះ​ខ្លាំងណាស់។

បរទេស៖ នា​ពេល​បច្ចុប្បន្ន ​អាកាស​ធាតុ​ប្រែ​ប្រួល​មិន​ទៀង ម្តង​ត្រជាក់​ ម្តង​ក្តៅ ដែល​ជា​ហេតុ ​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន ​មិន​អាច​សម្រប​ខ្លួន​បាន​លឿន ​ទៅ​តាម​អាកាស​ធាតុនេះ ​ហើយ​ក៏​ធ្វើ​ឲ្យពួកគេ​បង្ក​ទៅ​ជា ​ជំងឺ​ផ្តាសាយ​តែ​ម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង ​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្តើម ​មាន​អាការៈមិន​ស្រួល ​ដូចជា​ផ្តាសាយ អ្នក​ប្រាកដ​ជា​មាន​ការ​បារម្ភ​ និង​អាច​ងាយ​នឹង​ឆ្លង ​នូវ​ប្រភេទ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​ ដែល​មាន​ឈ្មោះ​ថា​COVID-19។ ដូច្នេះ​ហើយ ​នៅ​ពេល​ដែលមិន​ទាន់​មាន​អ្វី ​កើត​ឡើង ​អ្នក​គួរ​តែ​មាន​ នៅ​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្លាំង​ ការពារ​ខ្លួន​ឯង​កុំ​ឲ្យ​ឈឺ​បាន​។ ដោយ​បង្កើន​ប្រព័ន្ធ​ការ​ពារ​ ក្នុង​ខ្លួន​របស់​យើង​ឲ្យកាន់តែ​ខ្លាំង​ ការ​ជ្រើស​រើស​នៅ​ម្ហូប​អាហារ និង​បន្លែ​ផ្លែ​ឈើ​មក​ទទួលទាន ​ក៏​សំខាន់​ណាស់​ដែរ។

បើ​យោង​តាម ​ព័ត៌មាន​ពី​មន្ទី​រសុខា​ភិបាល​នៃ​ប្រទេស​ថៃ​ បាន​លើកឡើង​ពី​បន្លែមួយ​ចំនួន ​ដែល​ជា​ឱសថ ហើយ​គួរ​តែ​ទទួល​ទាន ​ក្នុង​អំឡុង​ពេល​ដែលអាកាស​ធាតុ​មាន ​ការ​ប្រែ​ប្រួល​នេះ។ បន្លែ​ផ្លែ​ឈើទាំង​នោះ​មាន​ដូចជា ស្លឹក​គ្រៃ ខ្ទឹម​ស ខ្ញី ផ្លែ​ត្រប់ ក្រូ​ចឆ្មា ជីអង្កាម ម្រះ និង​ស្លឹក​basil ជាដើម។ ពោល​យើង​អាច​ច្នៃ​វា​ ទៅ​ជា​ប្រភេទ​ម្ហូប​ ដែល​អាច​ញុំា​ក្តៅ​ៗ និង​ហឹល​បាន វា​អាច​ជួយ​កាត់​បន្ថយ​ជំងឺ​ផ្តាសាយបាន​។  

លើ​សពី​នេះទៀត ​យើង​អាច​បន្ថែម​ជា​មួយ​ផ្លែ​ឈើ​ ដែលមាន​ជាតិ​រ៉ែ វីតាមីន និង​ជាតិ​សរសៃ ជា​ពិសេស​នោះ​គឺ ​ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក​ទៅ​ដោយ ​វីតាមីន​C ច្រើន ដែល​អាច​ជួយបង្កើន​ភាព​ស៊ាំ ​របស់​រាងកាយ​ និង​ប្រឆាំង​ជំងឺ​ផ្តាសាយ​ដូចជា​ផ្លែ​ក្រូច ​ផ្លែ​ត្របែក​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន ដែល​អាច​ជួយ​ជម្រុញ​កាក​សំណល់​ ដែល​មាន​នៅ​ក្នុង​ខ្លួន​យើង ឲ្យ​ចេញមក​ក្រៅអស់​ផង​ដែរ​៕

បន្លែ​ផ្លែឈើ ដែលល្អសម្រាប់​សុខភាព​
បន្លែ​ផ្លែឈើ ដែលល្អសម្រាប់​សុខភាព​
ជីអង្កាម 
ជីអង្កាម 
ផ្លែត្រប​
ផ្លែត្រប​
ទឹកក្រូច​
ទឹកក្រូច​
ស្លឹកbasil
ស្លឹកbasil
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T