ខានឃើញមុខយូរ Jay Chou ធ្លាក់សម្រស់ ចាស់ខ្លាំងដល់ម្លឹង?

//s5.kh1.co/4d/4db264a9e380eb7dbd2fba0b6c946fc3ac1602ad.jpg
តារា & កម្សាន្ដ

 ១៨-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ធ្វើឲ្យមានភាពភ្ញាក់ផ្អើល ពេញបណ្ដាញសង្គម ដោយបែកធ្លាយរូបភាព របស់តារាចម្រៀងប្រុស ដ៏ល្បី លោក Jay Chou ដែលមើលទៅហាក់មានរូបរាងប្លែក និងមានភាពប្រែប្រួល ទៅលើសម្រស់ របស់លោកយ៉ាងខ្លាំង តែមិនយូរប៉ុន្មាន​ ស្រាប់តែ មានហ្វេនមួយចំនួន បានមកបញ្ជាក់ថា នេះមិនមែនជា រូបភាពរបស់ លោកនោះទេ ដោយបុរសម្នាក់នោះ មើលទៅដូចជា លោក Jay Chou ស្ទើរតែ ៨០% ទៅហើយ។

ចិន៖ ថ្មីៗនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយ តាមបណ្ដាញសង្គមអ៊ីនធើណេតចិន បានបង្ហាញរូបភាពមួយ ដែលជារូបភាពរបស់ តារាចម្រៀងប្រុស លំដាប់ជួរមុខរបស់តៃវ៉ាន់ លោក Jay Chou ដែលបានធ្វើឲ្យហ្វេនៗ ជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែ មើលទៅហាក់ មានរូបរាងប្លែក និងមានភាពប្រែប្រួល ទៅលើសម្រស់របស់លោកយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹង មុខមាត់កាលពីមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ តាមរយៈរូបភាពមួយនេះ ត្រូវបានមហាជនជាច្រើន និយាយថា តារាចម្រៀងប្រុស Jay Chou បានឃុំខ្លួនឲ្យនៅម្នាក់ឯង ដែលបណ្តាលឱ្យ រាងកាយរបស់លោក ឡើងទម្ងន់យ៉ាងឆាប់រហ័ស ដោយសារតែ ផឹកតែទឹកដោះគោ បន្ទាប់ពី មិនមានសកម្មភាព អស់រយៈពេលជាយូរ។ម៉្យាងវិញទៀត ហ្វេនៗទាំងនោះ ក៏បានផ្ញើសារមួយដោយសង្ឃឹមថា លោកនឹង ឆាប់ស្រកទម្ងន់ ហើយត្រលប់មកវិញ​ ជាមួយនឹង រូបរាងដ៏សង្ហា របស់លោក កាលពីមុនផងដែរ។

ទោះជាយ៉ាងណា មិនយូរប៉ុន្មាន អ្នកលេងនៅក្នុងបណ្ដាញសង្គមអ៊ីនធើណេត ដែលជាអ្នកគាំទ្រ របស់តារាចម្រៀងប្រុសរូបនេះ បានបង្ហើបថា រូបថតមួយនេះ បានបណ្តាលឱ្យមានការផ្ទុះពេញបណ្តាញសង្គម Weibo កាលពីច្រើនឆ្នាំកន្លងមក ហើយការពិតទៅ អ្នកដែលនៅក្នុងរូបភាពនោះ មិនមែនជា Jay Chou នោះទេ ប៉ុន្តែជា បុរសម្នាក់ដែលមើលទៅដូចជា លោក Jay Chou ស្ទើរតែ ៨០% ទៅហើយ។

បើនិយាយពី លោក Jay Chou នាពេលបច្ចុប្បន្ននេះ ក្រុមគ្រួសារទាំងមូល របស់លោក បានធ្វើដំណើរទៅប្រទេសអូស្ត្រាលី ដើម្បីទៅលេង ផ្ទះជីដូន ជីតារបស់ពួកគេ ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងបានបន្ត ថ្ងៃឈប់សម្រាក ដើម្បីធានាបាន នូវសុខភាពរបស់ ភរិយានិងកូនៗ របស់លោក ឲ្យជៀសផុតពី ការឆ្លងមេរោគការរីករាលដាលនៃជំងឺ Covid-19 នៅប្រទេសចិន ដូច្នេះហើយ លោកក៏បាន លុបចោលការសម្តែងតន្រ្តី បន្តផ្ទាល់របស់លោកផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
Jay Chou
រូបភាពរបស់បុរសម្នាក់ ដែលហ្វេនៗអះអាងថា មិនមែនជា Jay Chou
រូបភាពរបស់បុរសម្នាក់ ដែលហ្វេនៗអះអាងថា មិនមែនជា Jay Chou
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T