សកលវិទ្យាល័យចិន រៀបចំតុអាហារដ្ឋានរាប់រយតុ នៅបរិវេណខាងក្រៅ ដើម្បីការពារពីការរាលដាលនៃវីរុសកូវីដ-១៩ (មានវីដេអូ)

//s5.kh1.co/80/80a0b6924a804f83cd7ac1c50180d4ce109df1c1.jpg
សង្គម

 ១៨-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សកលវិទ្យាល័យ Henan University of Technology ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Zhengzhou បានរៀបចំតុអាហារដ្ឋានចំនួន៣០០តុ នៅបរិវេណខាងក្រៅ ដើម្បីជាការស្វាគមន៍និស្សិតត្រលប់មកសិក្សាវិញ បន្ទាប់ពីផ្អាកមួយរយៈ។

ចិន៖ សកលវិទ្យាល័យ Henan University of Technology ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Zhengzhou បានរៀបចំតុអាហារដ្ឋានចំនួន៣០០តុ នៅបរិវេណខាងក្រៅ ដើម្បីជាការស្វាគមន៍និស្សិតត្រលប់មកសិក្សាវិញ បន្ទាប់ពីផ្អាកមួយរយៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធាននាយកដ្ឋានផ្គត់ផ្គង់ និងសេវាកម្មរបស់សកលវិទ្យាល័យដែលមាននាមត្រកូលថា Zhang បានឲ្យដឹងថា តុអាហារដ្ឋានទាំងអស់នេះ អាចបម្រើនិស្សិតឲ្យអង្គុយទទួលទានអាហារក្នុងពេលតែមួយ បានចំនួន១,២០០នាក់។ ហើយគំនិតនេះដែរ ត្រូវបានធ្វើឡើង បន្ទាប់ពីមន្ត្រីមូលដ្ឋាន បានចេញគោលការណ៍ណែនាំថ្មីស្ដីពីការទទួលទានអាហារ ដើម្បីការពារពីការរីករាលដាលនៃវីរុសកូវីដ-១៩។ ហើយការទទួលទានអាហារនៅខាងក្រៅនេះ គឺនៅពេលដែលអាកាសធាតុល្អតែប៉ុណ្ណោះ។ តែយ៉ាងណាមិញ ក្នុងចំណោមនិស្សិតចំនួន៣មុឺននាក់ក្នុងសកលវិទ្យាល័យ ភាគច្រើន តែងតែកុម៉្មងអាហារពីខាងក្រៅ និងយកម្ហូបអាហារទៅទទួលនៅបន្ទប់ស្នាក់របស់ខ្លួនផ្ទាល់។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះ តាមបណ្ដាភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួននៅក្នុងប្រទេសចិន បានដាក់គោលការណ៍ «មនុស្សម្នាក់ក្នុងមួយតុ» ដើម្បីការពារពីការរីករាលដាលនៃវីរុសកូវីដ-១៩ បន្ទាប់ពីប្រជាពលរដ្ឋបានចាប់ផ្តើមចាកចេញពីផ្ទះ ហើយវិលត្រឡប់ទៅធ្វើការវិញជាធម្មតា៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងសកលវិទ្យាល័យ
ទិដ្ឋភាពក្នុងសកលវិទ្យាល័យ
ទិដ្ឋភាពក្នុងសកលវិទ្យាល័យ
ទិដ្ឋភាពក្នុងសកលវិទ្យាល័យ
ទិដ្ឋភាពក្នុងសកលវិទ្យាល័យ
ទិដ្ឋភាពក្នុងសកលវិទ្យាល័យ
ទិដ្ឋភាពក្នុងសកលវិទ្យាល័យ
ទិដ្ឋភាពក្នុងសកលវិទ្យាល័យ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T