រដ្ឋលេខាធិការ៖ ព័ត៌មានដែលថាក្រសួងយកលុយ​ពេល​ពិនិត្យ​​រក ​COVID-19 ពីពលរដ្ឋ ជាព័ត៌មាន​វាយ​ប្រហារ

//s5.kh1.co/77/77c89cec1ae60c22a72a55c51fb349d64cc92ef4.jpg
សង្គម

 ១៨-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន នៅព្រឹកថ្ងៃ ១៨ មីនានេះ បានបញ្ជាក់ប្រាប់ក្រុមអ្នក​សារព័ត៌មានថា

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន នៅព្រឹកថ្ងៃ ១៨ មីនានេះ បានបញ្ជាក់ប្រាប់ក្រុមអ្នក​សារព័ត៌មានថា ក្រសួង​សុខាភិបាល​មិនមានការទាមទារយកលុយពីសាធារណជន ពេលមកពិនិត្យរកវីរុស COVID-19ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបញ្ជាក់ជាថ្មីរបស់ក្រសួងសុខាភិបាលយ៉ាងដូច្នេះ ធ្វើឡើយបន្ទាប់ពីលោកស្រីបញ្ជាក់ថា មានអ្នកប្រើប្រាស់​បណ្តាញ​​សង្គមមួយចំនួនបាននាំគ្នាបង្ហោះ និងចែកចាញថា៖ «ធ្វើតេស្តរក COVID-19 បើពិនិត្យឃើញវិជ្ជមាន​(ផ្ទុកជំងឺ) គឺមិនអស់លុយទេ តែបើពិនិត្យឃើញអវិជ្ជមាន​(មិនផ្ទុកជំងឺ) គឺអស់លុយ»។

លោកស្រីបន្តថា៖ «រឿងដែលថា ក្រសួងយកលុយពេលមកធ្វើតេស្តនោះ គឺជាការវាយប្រហារវិស័យសុខាភិបាល​ហើយ។ កន្លងមកយើងបានធ្វើតេស្តលើពលរដ្ឋ ១១១២ករណីហើយ ទាំងនោះរួមបញ្ចូលទាំងអ្នកផ្ទុក​ទាំង៣៥​នាក់ ដោយមិនបានទាមទារយកលុយពីអ្នកទាំងនោះឡើយ ពោលគឺរដ្ឋជាអ្នកចេញលុយបន្ទុកទាំងអស់»។

រដ្ឋលេខាធិការរូបនេះ បានបន្ថែមថា៖ «បើសាធារណជនសង្ស័យថាខ្លួនមាន COVID-19 សូមទាក់ទងរកការពិនិត្យ​ពីមន្ត្រីជំនាញ និងមន្ទីរសុខាភិបាល ហើយការពិនិត្យរកវីរុសនេះ មិនមានការយកលុយទេ។ មួយទៀត បើថ្ងៃនេះ​យើង​មិន​មាន COVID-19​ ​តែស្អែកអាចមាន បើយើងមិនបានការពារខ្លួន។»

សូមបញ្ជាក់ថា លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៨ ខែមីនា នេះ បាន​អះអាង​ពី​លទ្ធផល​តេស្ត​វិជ្ជមាន​បុរស​ជនជាតិ​ម៉ាឡេស៊ី​២​នាក់​បន្ថែមទៀត ដែល​ត្រូវ​បានដាក់​ក្រោម​វិធាន​ច​ត្តា​ឡី​ស័ក​នៅ​ព្រះវិហារ​ឥស្លាម​មួយ​ក្នុង​ខេត្ត​កែប​។ បុរសម៉ាឡេស៊ី២នាក់នេះ ជាចំនួន​បន្ថែមលើ​ម៉ាឡេស៊ី​៣នាក់ទៀតនៅ​ខេត្ត​កែបដដែល​ ដែលត្រូវបាន​ប្រកាសវិជ្ជមាន​ កាលពី​យប់ថ្ងៃទី​១៧ ខែមីនា។ សរុបអ្នកឆ្លង COVID-19 នៅកម្ពុជា មាន​៣៥នាក់ហើយ មកដល់ពេលនេះ។

អ្នក​ឆ្លង​ទាំងនោះ​មាន ៩ករណីនៅភ្នំពេញ ៥ករណីនៅកែប ៤ករណីនៅបាត់ដំបង ៣ករណីនៅកំពង់ចាម ៣ករណីនៅកំពង់ឆ្នាំង ២ករណី​បន្ទាយមានជ័យ ២ករណីនៅត្បូងឃ្មុំ ២ករណីនៅព្រះវិហារ ២ករណីនៅសៀមរាប ១ករណីនៅកំពត  ១ករណីនៅ​កោះកុង និង១ករណីនៅខេត្តព្រះសីហនុ។

ជាការកត់សម្គាល់ ក្នុងចំណោមនោះ ជន​ជាតិខ្មែរមាន​២២នាក់ ម៉ាឡេស៊ី​៥នាក់ អង់គ្លេស​៣នាក់ បារាំង២នាក់ កាណាដា១នាក់ បែលហ្ស៊ិក១នាក់ និង​ចិន១នាក់ ដែល​ជាករណីដំបូង ហើយសះស្បើយ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T