ការប្រគំតន្ដ្រី ត្រូ​វរំសាយចោល គ្មានបញ្ហា តារាទាំងនេះ អផ្សុកពេក មានតែ ធ្វើបែបនេះវិញ (Video Inside)

//s5.kh1.co/37/3736a2ed4339122db2c30cddf0ac9d66d4e3fffb.jpg
តារា & កម្សាន្ដ

 ១៨-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ការប្រគំតន្ត្រី រំសាយចោល និងពិបាកចេញក្រៅពេក! តារាទាំងនេះ ច្រៀងឆ្វេចឆ្វាច តាមបណ្តាញសង្គមវិញម្តង ដោយសារ មិនអាចចេញក្រៅបាន​ ខ្លាចឆ្លងវីរុសកូរ៉ូណា។

ប​រទេស៖ សព្វថ្ងៃនេះ ពិភពលោកទាំងមូល កំពុងតែជ្រួលច្របល់ និងមានភ័យខ្លាច ជំងឺផ្លូវដង្ហើម ប្រភេទថ្មីដែលមានលក្ខណៈស្រដៀងនឹង ជំងឺសារខ្លះដែរ គ្រាន់តែវា មានភាពងាយស្រួល ក្នុងការចម្លងទៅកាន់ មនុស្សផ្សេងទៀត មានឈ្មោះថាកូរ៉ូណា ឬ Covid-19

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ដោយសារតែ បែបនេះហើយ ទើបបានជាប្រទេសជាច្រើន បានទទួលរកនូវ ផលប៉ះពាល់ ទៅដល់វិស័យជាច្រើន ដោយតម្រូវឲ្យ ប្រជាជនទាំងអស់ ត្រូវសំងំនៅក្នុងផ្ទះ ប្រសិនជាមិនចាំបាច់ មិនត្រូវទៅ ក្រៅផ្ទះជាដាច់ខាត។

ជាក់ស្តែង មកមើល តារាចម្រៀង ទាំងប៉ុន្មានដួងនេះវិញ ក្រោយពី​ ត្រូវរំសាយចោល ការប្រគំតន្ត្រី និងកម្មវិធីផ្សេងៗដែលជាកន្លែងខ្លួន ធ្វើការកន្លងមក ដោយសារមិនអាចចេញក្រៅ បានដោយខ្លាចឆ្លង វីរុសកូរ៉ូណា មិនដឹងត្រូវធ្វើម៉េចក៏ត្រូវច្រៀងឡាយ តាមបណ្តាញសង្គមវិញ ដោយសារការសំងំនៅតែផ្ទះ មានលក្ខណៈអផ្សុកខ្លាំងពេក។

គួររម្លឹកដែរថា មកទល់ពេលនេះ ជនរងគ្រោះដែលរងគ្រោះ ដោយសារវីរុសកូរ៉ូណា បានហក់ឡើងដល់ ១៩៨,៤២២ នាក់ហើយ ដែលចំនួននាក់ស្លាប់ មានចំនួនស្លាប់ ៧,៩៨៧ និងករណីជា មានចំនួន៨២,៧៦២៕

ចង់ដឹងថា តើមានតារាណាខ្លះ ដែលសំងំក្នុងផ្ទះ ច្រៀងនោះ ទស្សនាខាងក្រោម៖

keith Urban
keith Urban
Coldplay
Coldplay
John Legend
John Legend
Coldplay
View this post on Instagram

#InstaBand

A post shared by Keith Urban (@keithurban) on

Keith Urban
Jonh Legend
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T