យុវជនគំរូ! និស្សិតពេទ្យខ្មែររៀននៅថៃ២នាក់ ប្រកាសចង់ចូលជាពេទ្យស្ម័គ្រចិត្ត ជួយព្យាបាលជំងឺ Covid-19 នៅកម្ពុជា

//s5.kh1.co/aa/aa917d48391014bf3bbcb2cb926a88f0e1707a15.jpg
សង្គម

 ១៨-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ មាននិស្សិតពេទ្យខ្មែរ២នាក់ ដែលបានបញ្ចប់ការសិក្សានៅឯប្រទេសថៃ បានប្រកាសខ្លួនចង់ចូលជាពេទ្យស្ម័គ្រចិត្តដើម្បីជួយដល់ប្រជាជនកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ដែលកំពុងរីករាលដាលនេះផ្ទាល់តែម្ដង ។

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ជំងឺ Covid-19 បានវាយលុកស្ទើរគ្រប់ប្រទេសជុំវិញពិភពលោកទាំងមូល ក្នុងនោះ ក៏មានប្រទេសកម្ពុជាយើង ដែលគិតមកដល់ពេលនេះ មានចំនួនអ្នកឆ្លងរហូតដល់ ៣៥ករណីទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របគ្នានេះដែរ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានរួបរួមគ្នា រិះរកមធ្យោបាយដើម្បីទប់ស្កាត់នូវបញ្ហាទាំងនេះជូនប្រជាពលរដ្ឋផងដែរ ដោយក្នុងនោះក្រសួងសុខាភិបាល ក៏បានប្រកាសស្វែងរក គ្រូពេទ្យស្ម័គ្រចិត្តជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ដែលកំពុងរីករាលដាលនេះផ្ទាល់តែម្ដង ។

ក្រោយពីឃើញការប្រកាសបែបនេះ មាននិស្សិតពេទ្យខ្មែរ២នាក់ ដែលបានបញ្ចប់ការសិក្សានៅឯប្រទេសថៃ បានប្រកាសខ្លួនចង់ចូលជាពេទ្យស្ម័គ្រចិត្ត ដើម្បីជួយដល់ប្រជាជនកម្ពុជា ដោយបានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុក Teav Sothearoth ថា៖

តបតាមស្ថានការណ៍បច្ចុប្បន្នខ្ញុំបាទឈ្មោះ ទាវ សុធារ័ត្ន និងមិត្តរួមថ្នាក់ឈ្មោះ សម នរះសត្យា ជានិស្សិតអាហាររូបករណ៍សម្តេចម្ចាស់ក្សត្រី សិរិនថន ទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យមហាសារខាម នៃប្រទេសថៃ ផ្នែកគិលាននុដ្ឋាក (Nurs) ដោយខ្ញុំបាទបានតាមដានព័ត៌មានពីករណីជំងឺឆ្លង Covid 19 ដែលកំពុងរីករាលដាលក្នុងប្រទេសកម្ពុជាយើង ហើយក្រសួងសុខាភិបាលបាន និងកំពុងប្រកាសរកគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ ខ្ញុំបាទទាំងពីរនាក់មានឆន្ទៈស្ម័គ្រចិត្តចង់ចូលរួម និងបម្រើជាតិក្នុងកាលៈទេសប្រទេសជាតិកំពុងប្រឈម និងត្រូវការ ដូច្នេះខ្ញុំបាទបានសម្រេចចិត្តចង់ចូលរួមប្រយុទ្ធ និងការពារប្រជាជនខ្មែរយើងក៏ដូចជាប្រជាជនសកល ដែលកំពុងប្រឈមជាមួយជំងឺរាតត្បាតមួយនេះ បើក្រសួងសុខាភិបាលអនុញ្ញាតផ្តល់ឱកាសឱ្យខ្ញុំបាទ បម្រើប្រជាជនក្នុងកាលៈទេសនេៈ ខ្ញុំបាទពេញចិត្តនិងរីករាយបម្រើប្រជាជនកម្ពុជាយើង ។ សូមអរគុណ !

ពាក្យពេចន៍របស់ Teav Sothearoth 

ក្នុងនោះផងដែរ មានមតិពីអ្នកលេងបណ្ដាញសង្គមជាច្រើន បានកោតសរសើរចំពោះទឹកចិត្ត និងការលះបង់ដ៏គួរឲ្យសរសើរមួយនេះ និងជូនពរឲ្យពួកគេមានសំណាងល្អ និងសុវត្តិភាព ជាច្រើនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

រូបភាពពីហ្វេសប៊ុក Teav Sothearoth
រូបភាពពីហ្វេសប៊ុក Teav Sothearoth
រូបភាពពីហ្វេសប៊ុក Teav Sothearoth
រូបភាពពីហ្វេសប៊ុក Teav Sothearoth
រូបភាពពីហ្វេសប៊ុក Teav Sothearoth
រូបភាពពីហ្វេសប៊ុក Teav Sothearoth
រូបភាពពីហ្វេសប៊ុក Teav Sothearoth
រូបភាពពីហ្វេសប៊ុក Teav Sothearoth
រូបភាពពីហ្វេសប៊ុក Teav Sothearoth
រូបភាពពីហ្វេសប៊ុក Teav Sothearoth
Chan Sophon
S.P

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T