ពលករចំណាកស្រុកម្នាក់ បាត់ការចងចាំអស់រយៈពេល៣០ឆ្នាំ ទីបំផុតចងចាំស្រុកកំណើតរបស់ខ្លួនវិញ បន្ទាប់ពីឃើញព័ត៌មានរាយការណ៍អំពីវីរុសកូវីដ-១៩នៅស្រុករបស់ខ្លួន

//s5.kh1.co/a0/a0481ab45abe8165eb306bb8a258213d62b27348.jpg
សង្គម

 ១៨-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពលករចំណាកស្រុកម្នាក់ មានឈ្មោះថា Zhu Jiaming វ័យ៥៧ឆ្នាំ បានបាត់បង់ការចងចាំអស់រយៈ​ពេល៣០ឆ្នាំមកហើយ ហើយទីបំផុតក៏ចងចាំនូវស្រុកកំណើតរបស់ខ្លួនឡើងវិញ បន្ទាប់ពីឃើញព័ត៌មានរាយការណ៍ពីវីរុសកូវីដ-១៩នៅស្រុករបស់ខ្លួន។

ចិន៖ ពលករចំណាកស្រុកម្នាក់ មានឈ្មោះថា Zhu Jiaming វ័យ៥៧ឆ្នាំ បានបាត់បង់ការចងចាំអស់រយៈ​ពេល៣០ឆ្នាំមកហើយ ហើយទីបំផុតក៏ចងចាំនូវស្រុកកំណើតរបស់ខ្លួនឡើងវិញ បន្ទាប់ពីឃើញព័ត៌មានរាយការណ៍ពីវីរុសកូវីដ-១៩នៅស្រុករបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពី៣០ឆ្នាំមុនកន្លងទៅនេះ លោក Zhu បានចាកចេញពីស្រុកកំណើត ដើម្បីទៅរកការងារធ្វើជាកម្មករសំណង់ នៅឯខេត្តហ្វូជាន ដែលមានចម្ងាយ១,៣០០គីឡូម៉ែត្រពីស្រុកកំណើតរបស់គាត់នៃខេត្តគួយចូវ។ ក្រោយមកទៀត នៅក្នុងឆ្នាំដដែល គាត់ក៏ជួបគ្រោះថ្នាក់ខណៈពេលកំពុងធ្វើការ ដែលធ្វើឲ្យប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរឈានដល់បាត់បង់ការចងចាំ។ បន្ថែមពីនេះទៀត គាត់បានជ្រុះបាត់អត្តសញ្ញាណប័ណ្ណ និងក្លាយខ្លួនទៅជាជនអនាថាគ្មានផ្ទះសម្បែងតែម្ដង។ 

លុះមកដល់ក្នុងឆ្នាំ២០១៥ មិត្តរួមការងារជាមួយគាត់ពីមុន ដែលមាននាមត្រកូលថា Lei បានជួបគាត់ និងនាំគាត់ទៅរស់នៅជាមួយក្នុងខេត្តហ្សេជាំង។ ហើយកាលពីថ្មីៗកន្លងទៅនេះ គាត់ក៏ចាប់ផ្ដើមមានការចងចាំឡើងវិញ បន្ទាប់ពីឃើញព័ត៌មានរាយការណ៍លើកញ្ចក់ទូរទស្សន៍ពីវីរុសកូវីដ-១៩ នៅស្រុករបស់ខ្លួន។ ហើយគាត់ក៏បានទាក់ទងទៅកាន់ប៉ុស្ដិ៍ប៉ូលិសដើម្បីសុំឲ្យជួយស្វែងរកគ្រួសារ។

ក្រោយមក ប៉ូលិសបានចាប់ផ្ដើមធ្វើការស៊ើបអង្កេតភ្លាមៗ ហើយក៏រកឃើញ ដោយលោក Zhu បានវីដេអូខលជាមួយនឹងម្ដាយរបស់គាត់វ័យ៨៣ឆ្នាំផងដែរ។ ម្ដាយរបស់គាត់និយាយទាំងទឹកភ្នែក និងអួលដើម.កថា៖    

ម៉ាក់គិតថា ម៉ាក់លែងបានឃើញមុខរបស់ឯងទៀតហើយ។ ម៉ាក់សប្បាយចិត្តខ្លាំងណាស់ដែលឯងនៅមានជីវិត។

សម្ដីរបស់ម្ដាយ

យ៉ាងណាមិញ ឥឡូវនេះ ប៉ូលិសកំពុងត្រៀមនូវការជួបជុំមួយសម្រាប់លោក Zhu ជាមួយនឹងក្រុមគ្រួសារវិញនៅក្នុងពេលឆាប់ៗខាងមុខនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ប៉ូលិស និងលោក Zhu
ប៉ូលិស និងលោក Zhu
ប៉ូលិស និងលោក Zhu
ប៉ូលិស និងលោក Zhu
ប៉ូលិស និងលោក Zhu
ប៉ូលិស និងលោក Zhu
លោក Zhu និងម្ដាយ
លោក Zhu និងម្ដាយ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T