ចិន៖ មុនពេលស្ដ្រីអភិជនជនជាតិចិនម្នាក់ឈ្មោះ គួយ ស៊ី បានទទួលមរណភាព ក្នុងឆ្នាំ៨៧៨ នាងបានស្នើសុំឲ្យបញ្ចុះសត្វលាជាទីស្រឡាញ់ ជាមួយនឹងគាត់។ គួយ ស៊ី ចូលចិត្ដលេងកីឡាជិះលាវាយកូនបាល់ ក្នុងរជ្ជកាលរាជវង្សថាំង ហើយក្ដីបំណងរបស់នាងគឺថា វិញ្ញាណក្ខន្ធរបស់នាងនៅតែអាចបន្តលេងកីឡាមួយនេះ។

ប៉ុន្តែជាការពិតណាស់ គ្មាននរណាម្នាក់នៅសព្វថ្ងៃនេះ បានដឹងពីរឿងនេះទេ។ នៅពេលក្រុមអ្នកស្រាវជ្រាវបានដើរកាត់ផ្នូរ ដែលត្រូវបានគេលួច នៅក្រុងស៊ីអាន ក្នុងឆ្នាំ២០១២ ពួកគាត់មិនដឹងថា ហេតុអ្វីបានជាមានឆ្អឹងសត្វលា ស្ថិតក្នុងចំណោមរបស់មានតម្លៃផ្សេងទៀត នៅខាងក្នុងនោះដែរ។

រូបគំរូសត្វលា ដែលគេយកទៅប្រកួតកីឡាជិះលាវាយកូនបាល់

អ្នកបុរាណវិទូមិនដែលបានឃើញលក្ខណៈបែបនេះ ពីមុនមកទេ ហើយពួកគាត់បានព្យាយាមស្វែងរកចម្លើយ។ ការរកឃើញរបស់ពួកគាត់ត្រូវបានចុះផ្សាយ នៅលើទិនានុប្បវត្ដិឈ្មោះថា Antiquity ដែលផ្ដល់នូវការបញ្ជាក់បែបវិទ្យាសាស្ដ្រ ចំពោះរឿងរ៉ាវបុរាណ អំពីជីវិតរបស់ស្ដ្រីអភិជន ក្នុងរជ្ជកាលរាជវង្សថាំង។

ឯកសារប្រវត្ដិសាស្ដ្របានលើកឡើងថា ប្រជាជននៅសម័យនោះ ជាពិសេសស្ដ្រីអភិជន ចូលចិត្ដលេងកីឡាជិះលាវាយកូនបាល់ ដែលមានឈ្មោះថា ឡូជូ។ គួយ ស៊ី បានរៀបការជាមួយ ប៊ាវ ហ្គៅ ដែលជាអ្នកលេងកីឡាប្រភេទនេះយ៉ាងជំនាញម្នាក់ ហើយនៅពេលនោះ គាត់ត្រូវបានតែងតាំងជាសេនាកំពូល ដោយអធិរាជ ស៊ីហ្សុង សម្រាប់ការប្រកួតកីឡានេះ។ ប៊ាវ​ ហ្គៅ បានជួបគ្រោះថ្នាក់ ក្នុងការប្រកួតកីឡាជិះសេះវាយកូនបាល់ ហើយគាត់បានបាត់បង់ភ្នែកមួយចំហៀង។

ឆ្អឹងជើងសត្វលា

ទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវបានវិភាគឆ្អឹងសត្វលា ដែលត្រូវបានរកឃើញ នៅក្នុងផ្នូរ ហើយពួកគាត់នឹងកំណត់ថាតើ ឆ្អឹងសត្វលាពិតជានៅក្នុងផ្នូរនេះពិតប្រាកដមែន ឬទើបតែត្រូវបានគេយកទៅដាក់ជាមួយ​ ដោយសារក្រុមចោរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ