ដោយសារCovid-19! មង្គលការ តូតា សល់ច្រើនតុ ខណៈម្តាយយកម្ហូបទាំងអស់ ធ្វើរឿងនេះគួរឲ្យសរសើរ (មានវីដេអូ)

//s5.kh1.co/50/50394d8e6af184c9ecb01ff4dad3ed1bf3366c15.jpg
តារា & កម្សាន្ដ

 ១៨-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីពិធីបានចប់រួចរាល់ហើយ ម្ដាយរបស់ តារារូបនេះ មិនឲ្យខ្ជះខ្ជាយម្ហូបដែលនៅសល់នោះទេ យកម្ហូបអាហារជាច្រើនដាក់ក្នុងឡាន ចុះចែកជូន អ្នករត់កង់បី ក៏ដូចជា និងអ្នកនៅតាមផ្លូវមួយចំនួន ទាំងយប់ផងដែរ។

ភ្នំពេញ៖ ជាការពិតណាស់ ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយអំពី ពិធីមង្គលការរបស់តារាសម្ដែងស្រី ម៉ាក សែន សូនីតា (តូតា) ដែលប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅឯសណ្ឋាគារលំដាប់ផ្កាយប្រាំ កាលពីថ្ងៃទី ១៦ ខែមិនាកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ នាងបានអញ្ជើញភ្ញៀវចូលរួមយ៉ាងច្រើន រហូតដល់ចំនួន ១០០ តុឯណោះ ដែលក្នុងនោះមានទាំងមិត្តៗ អ្ន​កក្នុងរង្វង់សិល្បៈជាច្រើនផងដែរ។ តែយ៉ាងណាមិញ ក៏លេចឭដំណឹងល្ហៀងៗផងដែរថា ក្នុងកម្មវិធីថ្ងៃនោះផ្ទាល់ បានបាត់វត្តមានភ្ញៀវចំនួន ២០តុឯណោះ ជាហេតុធ្វើឲ្យម្ហូបអាហារសម្រាប់ទទួលភ្ញៀវនៅសល់ច្រើន ស្របពេលដែលCovid-19 កំពុងផ្ទុះ មង្គលការខ្លះត្រូវបានរំសាយ ឬលើកថ្ងៃ។

ជាក់ស្ដែង បន្ទាប់ពីពិធីបានចប់រួចរាល់ហើយ ម្ដាយរបស់តារារូបនេះ មិនឲ្យខ្ជះខ្ជាយម្ហូបដែលនៅសល់នោះទេ ដោយកាលពីពេលយប់ថ្ងៃទី១៦ ខែមីនានេះ បើយោងតាម​គណនីហ្វេសប៊ុកឈ្មោះ Oli Yang ដែលបានង្ហោះនូវរូបភាពវីដេអូមួយចំនួន បង្ហាញពីការយកម្ហូបអាហារជាច្រើនដាក់ក្នុងឡាន ចុះចែកជូន អ្នករត់កង់បី ក៏ដូចជា និងអ្នកនៅតាមផ្លូវមួយចំនួន ទាំងយប់ ទាំងទឹកមុខជ្រះថ្លាខ្លាំងផងដែរ។

ហើយតាមរយៈរូបភាពវីដេអូទាំងនេះ មានការកោតសរសើរអំពីទឹកចិត្តម្ដាយរបស់ តូតា ពីអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន ដែលមានទឹកចិត្តល្អយ៉ាងដូច្នោះ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពវីដេអូខាងក្រោម៖

តូតា
តូតា
តូតា nនិងស្វាមី
តូតា nនិងស្វាមី
ម្ដាយ តូតា
ម្ដាយ តូតា
ម្ដាយ តូតា
ម្ដាយ តូតា
ម្ដាយ តូតា
ម្ដាយ តូតា
ម្ដាយ តូតា
ម្ដាយ តូតា
ម្ដាយ តូតា
ម្ដាយ តូតា
ម្ដាយ តូតា
ម្ដាយ តូតា
ម៉ាក សែនសូនីតា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T