កម្ពុជារកឃើញអ្នកឆ្លងCOVID-19ថ្មី​ចំនួន 9 នាក់​ផ្សេង​ទៀត

//s5.kh1.co/96/964c67232eac38b257343e79ebe3b6bc0f0196ad.png
សង្គម

 ១៨-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ចំនួនអ្នកឆ្លងCOVID-19 នៅក្នុងប្រទេសកម្ពុជាបានកើនដល់ 33នាក់

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសមួយទៀត នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ ដោយ​បញ្ជាក់អំពី​ករណីវិជ្ជមានវីរុសកូវីដ១៩ កើនឡើងចំនួន៩ករណីទៀត ដោយបានរកឃើញនៅលើខ្លួន​ជនជាតិខ្មែរ​ឥស្លាម​ចំនួន១នាក់នៅខេត្តសៀមរាប បុរសជនជាតិឥស្លាម ២នាក់នៅរាជធានីភ្នំពេញ ឥស្លាម១នាក់នៅខេត្ត កំពង់ឆ្នាំង ជនជាតិម៉ាឡេ ៣នាក់នៅខេត្តកែប បុរសឥស្លាម១នាក់នៅខេត្តកោះកុង និងបុរសឥស្លាម១នាក់​នៅខេត្តត្បូងឃ្មុំ។  ៩ករណីថ្មីនេះ ធ្វើឲ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសកម្ពុជាបានកើនដល់ 33នាក់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឭកថា តាមរយៈ​លិខិត ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែមីនា​នេះ លោក ម៉ម ប៊ុនហេង បង្ហើប​ថា ស្ថានភាព​នៃ​ជំងឺ Covid-19 កំពុង​រីក​រាលដាល​ជាស​កល ដែល​តម្រូវ​ឲ្យ​មានការ​ឆ្លើយតប​ជាបន្ទាន់ ដូច្នេះក្រសួង សម្រេច​ស្នើ​ឲ្យ​គ្រប់​អភិបាល​រាជធានី​-​ខេត្ត រៀបចំ​បង្កើត​គណៈកម្មកា​រ​ប្រយុទ្ធ​នឹង​ជំងឺ​Covid-19​។

សូមអាននូវសេចក្តីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលកម្ពុជា

https://s5.kh1.co/__image/w=650,h=921,q=100/b3/b3f638cf58b875a4e9f6e867982846cb11f3e94e.jpeg
https://s5.kh1.co/__image/w=650,h=921,q=100/35/3598b1d9d33f715930848a87105dd1810c90fc4d.jpg
Khin Ratana
រត្ន័ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T