ឱកាសចូលឆ្នាំ! រដ្ឋាភិបាលឧបត្ថម្ភ​មន្ត្រី​រាជការ​ម្នាក់ ៥០០០០ (ប្រាំម៉ឺន)​​ រៀល

//s5.kh1.co/e4/e4724ccf9a3f89bf2f1c549d92a6b059280c06b2.jpg
សង្គម

 ១៧-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

រាជរដ្ឋាភិបាលកម្ពុជាសម្រេចចេញអនុក្រឹត្យ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីចូលឆ្នាំថ្មី ដល់មន្ត្រីរាជការ

រាជរដ្ឋាភិបាលកម្ពុជាសម្រេចចេញអនុក្រឹត្យ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីចូលឆ្នាំថ្មី ដល់មន្ត្រីរាជការ ដោយម្នាក់​ៗ​នឹងទទួលបាន ៥០០០០ (ប្រាំម៉ឺន) រៀល។ ការឧបត្ថម្ភនេះ ត្រូវបានតម្រូវឲ្យរៀបចំឲ្យបានមុនពិធី​ចូលឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ត្រីទាំងនោះរួមមានមន្ត្រីរាជការស៊ីវិល នៃក្រុមនីតិបញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ យោធិន នៃកងយោធពលខេមរភូមិន្ទ មន្ត្រី នៃអាជ្ញាធរសវនកម្មជាតិ មន្ត្រីរាជការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្ត្រីខុទ្ទកាល័យ និងរដ្ឋលេខាធិការ ដែលជាប្រធានស្ថាប័ន ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ សមាជិក្រុមការប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រី នៃការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែត ដែលកំពុងបម្រើការងារនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិន នៃកងយោធពលខេមរភូមិន្ទ និងអតីតមន្ត្រីនគរបាលជាតិកម្ពុជា ដូចបានយោងក្នុងអនុក្រឹត្យនេះ។ ចំពោះគ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ត្រូវបានជូនប្រាក់ឧបត្ថម្ភនេះ ចំនួន៥០០០០រៀល ក្នុងមួយគ្រួសារ។

សូមបញ្ជាក់ថា ពិធីចូលឆ្នាំថ្មីនាឆ្នាំនេះ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃ ១៤ ១៥ និង១៦ មេសា ២០២០៕

https://s5.kh1.co/__image/w=650,h=921,q=100/96/96d18b5e02bbecc74b301dbcc0d3d54386981808.jpg
https://s5.kh1.co/__image/w=650,h=921,q=100/52/525ed2e9dabaaebc9140bb116af79ceb3f42cf35.jpg
https://s5.kh1.co/__image/w=650,h=921,q=100/e2/e20feac917f0c7877849dc0c12208ac2e3d5d0db.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T