អ្នកណាថា ទេព បូព្រឹក្ស តែងខ្លួនតែស្ទាវៗ! មើលមួយឈុតប្រពៃណីនេះ ពិតជាស្អាត សុភាពអស់ស្ទះ

//s5.kh1.co/64/649717fd9902e6234636d6074e89a97d1db6894d.png
តារា & កម្សាន្ដ

 ១៧-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាលពីប៉ុន្មានម៉ោងមុននេះបន្តិច តារារូបនេះ បានបង្ហោះរូបភាពដែលស្លៀកពាក់បែបប្រពៃណី អាវកមូលពណ៌ស សាកសមជាមួយនឹងសំពត់ហូលខ្មែរ មើលទៅសមសួនជានារីខ្មែរ ហើយពិតជាស្រស់ស្អាតមិនធម្មតា។

ភ្នំពេញ៖ កន្លងមក ប្រិយមិត្តប្រាកជាបានស្គាល់រួចមកហើយអំពី ទេព បូព្រឹក្ស ជាតារាចម្រៀង និយមលែងស្ទីលតែងខ្លួនប្លែកៗ ក្បាច់រាំរស់រវើក ហើយក៏ទទួលបានការគាំទ្រច្រើន តាមរយៈបទចម្រៀងពីរោះៗរបស់នាង ច្រើនមិនស្ទើរដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ក៏មានទស្សនិកជនមួយចំនួន តែងតែមិនពេញចិត្ត និងរិះគន់មកលើ រូបនាងចំពោះការតុបតែងខ្លួន ការស្លៀកពាក់ និងក្បាច់រាំសាហាវៗជាច្រើនណាស់ដែរ។ តែទោះជាយ៉ាងណា ក៏តារាស្រីរូបនេះ នៅតែប្រឹងប្រែងបន្តនៅក្នុងវិស័យសិល្បៈមួយនេះដដែល។

ជាក់ស្ដែង មួយរយៈចុងក្រោយនេះ នាងបាន បង្ហោះរូបភាពជាច្រើនដែលអាចធ្វើឲ្យ Hater មួយចំនួន អាចនឹងងាកមកគាំទ្រនាងវិញ ក៏ថាបាន ព្រោះមួយរយៈនេះ នាងនិយមតុបតែងខ្លួនបែបសុភាពរម្យទមច្រើនជាងមុន។

ជាមួយគ្នានេះដែរ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច តារារូបនេះ បានបង្ហោះរូបភាពក្នុងគណនីសង្គមរបស់នាង ដែលស្លៀកពាក់បែបប្រពៃណី អាវកមូលពណ៌ស សាកសមជាមួយនឹងសំពត់ហូលខ្មែរ ដែលមួយឈុតសម្រាប់ថត បទចម្រៀង អបអរសាទរពិធីចូលឆ្នាំខាងមុខនេះ មើលទៅសមសួនជានារីខ្មែរ ហើយពិតជាស្រស់ស្អាតមិនធម្មតា មិនត្រឹមតែប៉ុណ្ណោះតាមរយៈរូបភាពនេះដែរ មានហ្វេនៗជាច្រើនលាន់មាត់សរសើរស្ទើរគ្រប់គ្នាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម!!!

ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស និង G-devith
ទេព បូព្រឹក្ស និង G-devith
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T