បុរសម្នាក់ ត្រូវបង្ខំចិត្តបរិច្ចាគទឹកលាងដៃរាប់ពាន់ដប បន្ទាប់ពីប្រមូលទិញក្នុងតម្លៃ១ដប១ដុល្លារ និងព្យាយាមលក់ចេញក្នុងតម្លៃរាប់សិបដុល្លារ

//s5.kh1.co/d3/d3511f6fa99485a7f06b1d129bfa1157f405652f.jpg
សង្គម

 ១៧-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់ឈ្មោះថា Noah Colvin រួមទាំងបងប្រុសម្នាក់ទៀត មកពីរដ្ឋ Tenneseee បានចំណាយប្រាក់រាប់មុឺនដុល្លាររបស់ខ្លួន ដើម្បីប្រមូលទិញទឹកលាងដៃចំនួន១៧,៧០០ដបស្ដុកទុកនៅផ្ទះ ដែលទិញចូលក្នុងតម្លៃ១ដប១ដុល្លារប៉ុណ្ណោះ និងលក់ចេញក្នុងតម្លៃរហូតដល់ទៅ៧០ដុល្លារឯណោះ។

អាមេរិក៖ ប្រិយមិត្តអ្នកអានប្រាកដជាបានជ្រាបហើយថា ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាតនៅតាមបណ្ដាប្រទេសជាច្រើន បានធ្វើឲ្យម៉ាស់ ក៏ដូចជាទឹកលាងដៃ ក្លាយជារបស់ចាំបាច់មួយសម្រាប់ការពារពីវីរុសនេះ។ ទន្ទឹមនឹងនេះដែរ អីវ៉ាន់ទាំងអស់នេះ លក់ដាច់ស្ទើរគ្មានសល់ និងនាំចូលសឹងតែមិនទាន់ទៀតផង ដែលធ្វើឲ្យប្រជាជនពិបាកនឹងរកទិញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្លៀតឱកាសនេះ បុរសម្នាក់ឈ្មោះថា Noah Colvin រួមទាំងបងប្រុសម្នាក់ទៀត មកពីរដ្ឋ Tenneseee បានចំណាយប្រាក់រាប់មុឺនដុល្លាររបស់ខ្លួន ដើម្បីប្រមូលទិញទឹកលាងដៃចំនួន១៧,៧០០ដបស្ដុកទុកនៅផ្ទះ ដែលទិញចូលក្នុងតម្លៃ១ដបដុល្លារប៉ុណ្ណោះ និងលក់ចេញក្នុងតម្លៃរហូតដល់ទៅ៧០ដុល្លារឯណោះ។ បន្ថែមពីនេះទៀត បងប្អូនប្រុសទាំងពីរ ថែមទាំងប្រមូលទិញក្រដាសសើមការពារបាក់តេរី និងម៉ាស់ស្ដុកទុកផងដែរ។

ដំបូងឡើយ លោក Colvin បានដាក់លក់ទឹកលាងដៃចំនួន៣០០ដបទៅលើវេបសាយមួយ ហើយក្រោយមកក៏ត្រូវបានក្រុមហ៊ុនវេបសាយនេះ ដកចេញពីការដាក់លក់ដោយសារតែលក់ដំឡើងថ្លៃខ្លាំងពេក។

លុះមកដល់ព្រឹកថ្ងៃទី១៥ ខែមីនាកន្លងទៅនេះ លោក Colvin បានបង្ខំចិត្តយកអីវ៉ាន់មួយចំនួនដែលបានទិញស្ដុកទុក បរិច្ចាគទៅកាន់ព្រះវិហារមួយកន្លែង។ ហើយក្រុមមន្ត្រីការិយាល័យក្នុងរដ្ឋ Tenneseee គ្រោងនឹងយកអីវ៉ាន់ដែលនៅសេសល់ទាំងប៉ុន្មាន ប្រគល់ទៅឲ្យការិយាល័យក្នុងរដ្ឋ Kentucky សម្រាប់ចែកជូនអ្នកដទៃទៀត។

បើទោះបីជាអីវ៉ាន់ត្រូវបានបរិច្ចាគអស់ក៏ពិតមែន ក៏បងប្អូនប្រុសទាំងពីរមិនអាចរួចពីទោសឡើយ នេះបើយោងតាមសម្ដីរបស់អ្នកនាំពាក្យអគ្គព្រះរាជអាជ្ញា៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Colvin 
លោក Colvin 
លោក Colvin 
លោក Colvin 
អីវ៉ាន់ដែលលោក Colvin និងបងប្រុសទិញស្ដុកទុក
អីវ៉ាន់ដែលលោក Colvin និងបងប្រុសទិញស្ដុកទុក
ទិដ្ឋភាពនៃថ្ងៃដែលយកទៅបរិច្ចាគ
ទិដ្ឋភាពនៃថ្ងៃដែលយកទៅបរិច្ចាគ
ទិដ្ឋភាពនៃថ្ងៃដែលយកទៅបរិច្ចាគ
ទិដ្ឋភាពនៃថ្ងៃដែលយកទៅបរិច្ចាគ
ទិដ្ឋភាពនៃថ្ងៃដែលយកទៅបរិច្ចាគ
ទិដ្ឋភាពនៃថ្ងៃដែលយកទៅបរិច្ចាគ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T