មិននឹកស្មានថា ហេតុផលនេះសោះទើប Yang Mi ទទួលបានការងារសិល្បៈ ច្រើនបែបនេះ

//s5.kh1.co/01/0112ec4d7375b6895dc82e5518b96918864dc36b.jpg
តារា & កម្សាន្ដ

 ១៧-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ហេតុ​តែ​ធ្វើ​បុណ្យដល់ បាន​ទាំង​ព្រម បាន​ទាំង​សម្រស់​ បាន​ទាំង​រូប​រាង មាន​ជើង​ស្រឡូន ទាក់​ទាញ​ម៉ាក​ផលិតផល​ល្បី​ៗ​ មិន​ចេះ​តិច។

ចិន៖ ​តារាសម្តែង​ស្រី​ Yang Mi​ ដែលត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​តារាស្រី​ ដែល​មាន​ទេព​កោសល្យ ​និង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយ​រូប ​នៅ​ក្នុង​វិស័យ​សិល្បៈ របស់​ចិន។ លើស​ពីនេះ​ Yang Mi ក៏ល្បី​ថា​ ជា​តារាស្រី​ ដែល​​មាន​ភាព​ទាក់​ទាញ ​ដោយ​សារ​តែ​មាន​ ​ជើងវែង​​ស្រឡូន​ ស្អាតផងដែរ។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា នេះ​Sina ក៏​បាន​ចុះផ្សាយ​ថា Yang Mi ក្លាយ​ជា ម៉ូឌែល​​ផ្សព្វផ្សាយ​របស់ ម៉ូត​សម្លៀក​បំពាក់​ល្បីៗជា​ច្រើន​ ក៏ព្រោះ​តែ​ តារាស្រី​វ័យ៣៤​ឆ្នាំរូបនេះ​ ជា​តារាស្រី​លំដាប់​A នៅ​ក្នុង​វិស័យ​សិល្បៈរបស់​ចិន។ ដូច្នេះហើយទើប​បាន​ជា​ ​តាម​​រយៈវត្តមាន​ របស់​នាង​ អាច​ជួយ​ជម្រុញ​ដល់​ការ​លក់​ របស់​ម៉ាក​ទាំង​​នោះ បាន​​យ៉ាងច្រើន​​ផងដែរ។

ហេតុផល​មួយ​ទៀត ​ដែល​ម៉ាកល្បី​ៗជាច្រើន ​ជ្រើស​រើស​ តារាស្រី​រូប​នេះ ​ក៏​ព្រោះ​តែ ជើង​ដ៏​ស្រឡូន​របស់​នាង។ ដោយ​សារ​ជើង​តូច ​និង​ស្រឡូន​របស់​ Yang Mi មួយ​គូនេះ អាចធ្វើ​ឲ្យ​នាង​ ​ទទួល​បាន​នៅ​ការ​ងារ​និង ​ប្រាក់​យ៉ាង​ច្រើនតាម​រយៈ ការ​ថត​ម៉ូត​ឲ្យ​ ម៉ាក​សម្លៀក​បំពាក់ និង​ស្បែក​ជើង​ ល្បី​ៗ​នានា។ ពោល​គឺ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​Yang Mi ក៏​បាន​ចុះ​កុងត្រាថត ​ឲ្យម៉ូត​ជា​ច្រើនមាន​ដូចជា​ ម៉ាក​ស្បែក​ជើង​កែង ស្បែក​ជើង​កីឡា​ ស្រោមជើង​ ស្បែក​ជើងប៉ាតតានិង​ ម៉ូត​សំពត់ខ្លី​ជា​ដើម​៕

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T