ចំណុចខ្សោយរបស់ សៀវ ឡុងនី គឺមិនអាចស្ញេញខ្លាំង ព្រោះថា...

//s5.kh1.co/3e/3eeb839f32d1e7a02216583589254f8791e8ca7f.jpg
តារា & កម្សាន្ដ

 ១៧-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយពេលដែល Liu Yifei ត្រូវមហាជនជាច្រើន និយាយពី សម្រស់របស់នាង ដែលមើលទៅកាន់តែចាស់ នោះ ស្រាប់តែមានមតិមួយចំនួនបាន លើកឡើងថា ភាពស្រស់ស្អាត ដ៏ធំបំផុតរបស់នាង គឺនៅពេល ដែលនាងលេង ទឹកមុខរាបស្មើរ មិនញញឹម ឬក៏ធ្វើមុខបែបក្រញ៉ូវតិចៗ។

ចិន៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាស្រី ជនជាតិចិនដ៏ល្បី Liu Yifei ដែលអ្នកគ្រប់គ្នា តែងតែហៅនាងថា សៀវ ឡុងនី នោះ បានទៅចូលរួម នៅក្នុងកម្មវិធីសម្ភោធ នៃការចាក់បញ្ចាំងខ្សែភាពយន្តថ្មីរឿង  «Mulan» នៅសហរដ្ឋអាមេរិក បានសម្ដែងជា តួ​ឯកស្រី ដោយផ្ទាល់ និងត្រូវបានផលិតដោយ ក្រុមហ៊ុន Disney ទៀតផង។  យ៉ាងណាមិញ នៅក្នុងកម្មវិធី មួយនេះ នាងក៏ ទទួលបានការកោតសរសើរជាច្រើន ចំពោះរូបភាពរបស់នាង ជាមួយនឹង ការតែងខ្លួន បានយ៉ាងស្រស់ស្អាត ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ បន្ទាប់ពីនោះ តារាស្រីរូបនេះ ក៏បានមកចូលរួមក្នុង កម្មវិធីសម្ភោធ នៃការចាក់បញ្ចាំង ខ្សែភាពយន្តថ្មីរឿង «Mulan» នេះដដែល នៅឯប្រទេសអង់គ្លេសវិញ ស្រាប់តែ បានធ្វើឲ្យនាង ត្រូវមហាជនជាច្រើន លើកមកនិយាយពី សម្រស់របស់នាង ថាមាន ភាពអន់ថយជាងមុន ជាពិសេស នៅពេលដែលនាងសើច គឺរឹតតែ ធ្វើឲ្យសម្រស់របស់នាង មើលទៅ កាន់តែចាស់ ថែមទាំង បង្ហាញពីភាពជ្រីវជ្រួញទៀតផង។

ដោយឡែក ក្រោយពីមានរឿងបែបនេះ ស្រាប់តែមាន មតិមួយចំនួន បានលើកឡើងថា ភាពស្រស់ស្អាត ដ៏ធំបំផុតរបស់នាង គឺនៅពេលដែល នាងលេងទឹកមុខរាបស្មើរ មិនញញឹម ឬក៏ធ្វើមុខបែបក្រញ៉ូវតិចៗ និងមិននិយាយស្ដីអ្វីទាំងអស់៕

បើចង់ជ្រាបច្បាស់ ថានៅពេលដែល Liu Yifei លេងទឹកមុខរាបស្មើរ ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖

Liu Yifei
Liu Yifei
រូបភាពរបស់ Liu Yifei បង្ហាញស្នាមញញឹម 
រូបភាពរបស់ Liu Yifei បង្ហាញស្នាមញញឹម 
រូបភាពរបស់ Liu Yifei ក្នុងទឹកមុខរាបស្មើរ
រូបភាពរបស់ Liu Yifei ក្នុងទឹកមុខរាបស្មើរ
រូបភាពរបស់ Liu Yifei ក្នុងទឹកមុខរាបស្មើរ
រូបភាពរបស់ Liu Yifei ក្នុងទឹកមុខរាបស្មើរ
រូបភាពរបស់ Liu Yifei ក្នុងទឹកមុខរាបស្មើរ
រូបភាពរបស់ Liu Yifei ក្នុងទឹកមុខរាបស្មើរ
រូបភាពរបស់ Liu Yifei ក្នុងទឹកមុខរាបស្មើរ
រូបភាពរបស់ Liu Yifei ក្នុងទឹកមុខរាបស្មើរ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T