រដ្ឋាភិបាលសម្រេចបិទ KTV និង​រោង​​ភាព​យន្ត​​ទាំង​អស់​​នៅ​ទូទាំង​​​​ប្រទេស

//s5.kh1.co/b1/b1d6e137653b88b4ffc624c855264c26db165d8d.jpg
សង្គម

 ១៧-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានប្រកាសឲ្យបិទខេធីវី (KTV) និងរោងភាពយន្តទាំងអស់

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានប្រកាសឲ្យបិទខេធីវី (KTV) និងរោងភាពយន្តទាំងអស់នៅ​ទូទាំង​ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះ ផ្ញើជូនទៅកាន់​រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគ្រប់អភិបាលរាជធានី-ខេត្ត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ម៉ម ប៊ុនហេង អះអាងថាការបិទKTV និងរោងភាពយន្តនេះ គឺធ្វើឡើងតាមការណែនាំ​របស់ ​សម្តេចនាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ លោកបន្តថា ការបិទនេះគឺរហូតទាល់តែស្ថានការណ៍នៃការរាលដាលកូវីដ-១៩ បានធូរ​ស្រាល​វិញ។

ការប្រកាសរបស់រដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្រោយកម្ពុជារកឃើញករណីកូវីដ១៩ជាបន្តបន្ទាប់។

ក្រសួងសុខាភិបាលភ្លាមៗនាព្រឹកថ្ងៃ ១៧ មីនានេះ​បានបញ្ជាក់ ករណីជនជាតិខ្មែរឥស្លាម​ ១១​ នាក់​ ដែលមក​ពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី​ និងជនជាតិខ្មែរ​ ០១​ នាក់ សរុប​ ១២​ នាក់​ ជាករណីថ្មី​ វិជ្ជមានវីរុសកូវីដ១៩​។

សូមបញ្ជាក់ថា មកដល់ថ្ងៃ ១៧ មីនានេះ កម្ពុជារកឃើញ ២៤​ករណី​ហើយ​នៃ​ការឆ្លង COVID-19 រួមមាន បុរស​ចិន​ម្នាក់ ​ខ្មែរ​៣​នាក់ និង​ខ្មែរ​-​ឥស្លាម​១៣​នាក់ បុរស​បារាំង​ម្នាក់ ទារក​បារាំង​ម្នាក់ បុរស​អង់គ្លេស​ម្នាក់ ស្ត្រី​អង់គ្លេស​២​នាក់ បុរស​កា​ណាដា​ម្នាក់ និងបុរស​ប៊ែ​ល​ហ្សិ​ក​ម្នាក់។ បុរស​ចិន បានជា​សះស្បើយ​វិញ​។

គួររំឭកថា តាមរយៈ​លិខិត ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែមីនា​នេះ លោក ម៉ម ប៊ុនហេង បង្ហើប​ថា ស្ថានភាព​នៃ​ជំងឺ Covid-19 កំពុង​រីក​រាលដាល​ជាស​កល ដែល​តម្រូវ​ឲ្យ​មានការ​ឆ្លើយតប​ជាបន្ទាន់ ដូច្នេះក្រសួង សម្រេច​ស្នើ​ឲ្យ​គ្រប់​អភិបាល​រាជធានី​-​ខេត្ត រៀបចំ​បង្កើត​គណៈកម្មកា​រ​ប្រយុទ្ធ​នឹង​ជំងឺ​Covid-19​។

សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ ៖

https://s5.kh1.co/__image/w=650,h=924,q=100/26/26e0e4e104a060e6316d021702d2cebcd1b913cf.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T