គេងមិនលក់ នាំឲ្យមានបញ្ហាសុខភាពទាំងនេះ!

//s5.kh1.co/a3/a3153e09ebc9f1a72163c73b9d1e414a2850bf5f.jpg
នារី

 ១៧-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បច្ចុប្បន្នបញ្ហា​គេង​មិន​លក់​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ជាច្រើន ដែល​វា​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​យើង​ថែម​ទៀត​ផង។

បច្ចុប្បន្នបញ្ហា​គេង​មិន​លក់​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ជាច្រើន ដែល​វា​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​យើង​ថែម​ទៀត​ផង។ វេជ្ជបណ្ឌិត​ជំងឺ​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​យើង​គេង​មិន​លក់​រ៉ាំរ៉ៃ អាច​ធ្វើឲ្យ​មាន​ជំងឺ​ទាំងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ​អាស៊ីដ​ក្រពះច្រាល​ឡើង

ពេល​គេង​មិន​លក់ ធ្វើឲ្យ​អាស៊ីដ​ក្នុង​ក្រពះ​ច្រាល​ឡើង​លើ និង​ឈឺចាប់ ឬ​ក្រហាយ​ទ្រូង ដែល​ចន្លោះ​ ម៉ោង​គេង​មិន​លក់​ចាប់ពី ១០ យប់ ដល់ ម៉ោង ២ ព្រឹក។ ដូចនេះ​ហើយ​មុន​ពេល​គេង កុំ​ញ៉ាំ ផឹក និង​មើល​គ្រឿង​អេឡិចត្រូនិក​មុន​ម៉ោង ៨ យប់ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​កៀក​ពេល​ចូល​គេង​ពេក នឹង​ជួប​ប្រទះ​បញ្ហា​នេះ ដោយសារ​ប្រព័ន្ធ​រំលាយ​អាហារ​កិន​មិន​បាន​ល្អ។

២- ស្រ្តេស

នៅ​ពេល​យើង​មាន​បញ្ហា​ស្រ្តេស នាំឲ្យ​មាន​ការ​គិត​ច្រើន​រហូត​គេង​មិន​លក់ ហើយ​ការ​ថប់​បារម្ភ និង​បាក់​ទឹកចិត្ត ក៏​ជា​អាការៈ​ចម្បង​បំផុត​ដែរ។ ក្នុង​នោះ​ដែរ បញ្ហា​ការងារ ការ​សិក្សា ស្នេហា រឿង​រកស៊ី ពិតជា​ជះ​ឥទ្ធិពល​ចំពោះ​ដល់​ការ​គេង​មិន​លក់​ដូចគ្នាដែរ។

៣- ស្បែក​ជ្រីវជ្រួញ

គេង​មិន​លក់​នាំឲ្យ​ប៉ះពាល់​ដល់​ស្បែក ធ្វើឲ្យ​ឡើង​លឿង ហើម​ក្រើម និង​មាន​ស្នាម​រង្វង់​ខ្មៅ ជុំវិញ​ភ្នែក។ មកពី​រាងកាយ​របស់​យើង​ទទួល​អារម្មណ៍​អ័រម៉ូន និង​ការ​បញ្ចេញ​ពី​ខួរក្បាល​នូវ ភាព​តានតឹង ដូចនេះ​ហើយ​ទើប​រាងកាយ​មិន​អាច​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក​ឲ្យ ភ្លឺ ស្រស់​ស្អាត និងស​រលោង​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T