ប្រឆាំងនឹង​​វីរុស​ COVID-19 ធ្វើ​ម៉េចទើបប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ?

//s5.kh1.co/b5/b5c67334f2a00d5cadc943f5d2782d1947ccc276.jpg
នារី

 ១៧-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​វីរុស​ ​COVID-19​ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន​ឆាប់​រហ័ស​បំផុត​ ហើយមកដល់ពេល​នេះ​ នៅកម្ពុជារក​ឃើញអ្នកឆ្លងវីរុស​ COVID-19 ​​ចំនួន​១២ករណី។

អ្នក​ណា​ក៏​ដឹង​ដែរ​ថា ​វីរុស​ ​COVID-19​ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន​ឆាប់​រហ័ស​បំផុត​ ហើយមកដល់ពេល​នេះ​ នៅកម្ពុជារក​ឃើញអ្នកឆ្លងវីរុស​ COVID-19 ​​ចំនួន​១២ករណី។ ក្រៅ​ពី​ធ្វើ​តាម​វិធាន​ការ​ការពារ​ឆ្លង​វីរុស​​ COVID-19 ពី​ក្រសួង​សុខា​ភិ​បាល ក៏​ដូច​ជា​អង្គការ​សុខភាព​ពិភពលោក ប្រព័ន្ធ​ភាព​សាំ​ក៏​មាន​តួ​នាទី​សំខាន់​មួយ​ក្នុង​ការ​ប្រឆាំង​ការ​ឆ្លង​មេរោគ​ផ្សេងៗ​ចូល​ទៅ​ក្នុង​ខ្លួន​ផង​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឱសថការី សៀកហេង គឹមហ៊ាន់ បម្រើការងារនៅឱសថស្ថាន UCare បានពន្យល់ថា ប្រព័ន្ធ​ភាព​សាំ ​គឺ​ជា​រ​នាំង​ការពារ​រាងកាយ​មនុស្ស​ពី​វីរុស ឬ​បាក់តេរី​នៅពេលមាន​មេរោគណាមួយចូលក្នុងខ្លួន។

ដើម្បី​ទទួលបាន​ប្រព័ន្ធ​ភាព​សាំ ឬ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំយើង​ត្រូវ ៖

– ញាំ​របប​អាហារ​សម្បូរ​ដោយ​បន្លែ ផ្លែឈើ
– ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់
– រក្សា​ទម្ងន់​ឲ្យ​បាន​ថេរ
– គេង​ឲ្យ​គ្រប់​គ្រាន់
– កុំ​ជក់​បារី
– ឈប់ ឬ​កាត់​បន្ថយការ​ផឹក​គ្រឿង​​ស្រវឹង
– ជៀស​វាង​ការ​ឆ្លង​មេរោគ លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ និង​ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ។

ប្រព័ន្ធ​ភាព​សាំ​ក៏​អាច​ចុះ​ខ្សោយ​បាន​ដែរ​ អាស្រ័យ​ទៅ​លើ​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង។​ ទង្វើ​ដែល​អាច​បណ្តាល​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ​​រួម​មាន៖

– ជក់​បារីច្រើន
– ផឹក​ស្រា​ច្រើន
– ឧស្សាហ៍​កើត​ស្រ្តេស
– ឆាប់​នឿយ​ហត់
– ឧស្សាហ៍​កើត​ជំងឺ​ផ្តា​សាយ
– លើស​ទម្ងន់
– មិន​ទទួល​បាន​ពន្លឺ​ព្រះ​អាទិត្យ​គ្រប់​គ្រាន់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T