ក្រសួងសុខាភិបាល នឹងយកអតីត​សណ្ឋាគារអ៊ីនធើខន ​ធ្វើជា​កន្លែង​​ព្យាបាល​​COVID-19​

//s5.kh1.co/91/91e5fd14be89e964415e56fb996003b730e32d12.jpg
សង្គម

 ១៧-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រសួងសុខាភិបាលប្រកាសថា នឹងយកសណ្ឋាគារGreat DUKE អតីតសណ្ឋាគារ(អ៊ិនធើខន) ធ្វើជាកន្លែងព្យាបាល​COVID-19

ក្រសួងសុខាភិបាលប្រកាសថា នឹងយកសណ្ឋាគារGreat DUKE អតីតសណ្ឋាគារ(អ៊ិនធើខន) រាជធានីភ្នំពេញ​ធ្វើជាកន្លែងធ្វើព្យាបាលជំងឺCOVID-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកាសរបស់ក្រសួងយ៉ាងដូច្នេះ ធ្វើឡើងក្រោយ កម្ពុជារកឃើញករណីកូវីដ១៩ជាបន្តបន្ទាប់។ 

ក្រសួងសុខាភិបាលភ្លាមៗនាព្រឹកថ្ងៃ ១៧ មីនានេះ​បានបញ្ជាក់ ករណីជនជាតិខ្មែរឥស្លាម​ ១១​ នាក់​ ដែលមក​ពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី​ និងជនជាតិខ្មែរ​ ០១​ នាក់ សរុប​ ១២​ នាក់​ ជាករណីថ្មី​ វិជ្ជមានវីរុសកូវីដ១៩​។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃ ១៧ មីនានេះ កម្ពុជារកឃើញ ២៤​ករណី​ហើយ​នៃ​ការឆ្លង COVID-19 រួមមាន បុរស​ចិន​ម្នាក់ ​ខ្មែរ​៣​នាក់ និង​ខ្មែរ​-​ឥស្លាម​១៣​នាក់ បុរស​បារាំង​ម្នាក់ ទារក​បារាំង​ម្នាក់ បុរស​អង់គ្លេស​ម្នាក់ ស្ត្រី​អង់គ្លេស​២​នាក់ បុរស​កា​ណាដា​ម្នាក់ និងបុរស​ប៊ែ​ល​ហ្សិ​ក​ម្នាក់។ បុរស​ចិន បានជា​សះស្បើយ​វិញ​។

គួររំឭកថា តាមរយៈ​លិខិត ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែមីនា​នេះ លោក ម៉ម ប៊ុនហេង បង្ហើប​ថា ស្ថានភាព​នៃ​ជំងឺ Covid-19 កំពុង​រីក​រាលដាល​ជាស​កល ដែល​តម្រូវ​ឲ្យ​មានការ​ឆ្លើយតប​ជាបន្ទាន់ ដូច្នេះក្រសួង សម្រេច​ស្នើ​ឲ្យ​គ្រប់​អភិបាល​រាជធានី​-​ខេត្ត រៀបចំ​បង្កើត​គណៈកម្មកា​រ​ប្រយុទ្ធ​នឹង​ជំងឺ​Covid-19​។

សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ ៖

https://s5.kh1.co/__image/w=650,h=925,q=100/da/da3a5564b985b2fe9e21bb279f0d9a9e792efa95.jpg
https://s5.kh1.co/__image/w=550,h=367,q=100/f2/f2106fdb08212e8ee18dc7bd2136cd96440b485b.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T