ខ្មែរឥស្លាម​ ១១​ នាក់ និងខ្មែរម្នាក់បន្ថែមទៀត មានវីរុស​កូវីដ​១៩​​ គិតត្រឹម​​ព្រឹក១៧ មីនា

//s5.kh1.co/8e/8e2241f8b0ee380647cac571886cced9fbe83911.jpg
សង្គម

 ១៧-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ករណីជនជាតិខ្មែរឥស្លាម​ ១១​ នាក់​ ដែលមកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី​ និងជនជាតិខ្មែរ​ ០១​ នាក់

ក្រសួងសុខាភិបាលភ្លាមៗនាព្រឹកថ្ងៃ ១៧ មីនានេះ​បានបញ្ជាក់ ករណីជនជាតិខ្មែរឥស្លាម​ ១១​ នាក់​ ដែលមកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី​ និងជនជាតិខ្មែរ​ ០១​ នាក់ សរុប​ ១២​ នាក់​ ជាករណីថ្មី​ វិជ្ជមានវីរុសកូវីដ១៩​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃ ១៧ មីនានេះ កម្ពុជារកឃើញ ២៤​ករណី​ហើយ​នៃ​ការឆ្លង COVID-19 រួមមាន បុរស​ចិន​ម្នាក់ ​ខ្មែរ​៣​នាក់ និង​ខ្មែរ​-​ឥស្លាម​១៣​នាក់ បុរស​បារាំង​ម្នាក់ ទារក​បារាំង​ម្នាក់ បុរស​អង់គ្លេស​ម្នាក់ ស្ត្រី​អង់គ្លេស​២​នាក់ បុរស​កា​ណាដា​ម្នាក់ និងបុរស​ប៊ែ​ល​ហ្សិ​ក​ម្នាក់។ បុរស​ចិន បានជា​សះស្បើយ​វិញ​។

គួររំឭកថា តាមរយៈ​លិខិត ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែមីនា​នេះ លោក ម៉ម ប៊ុនហេង បង្ហើប​ថា ស្ថានភាព​នៃ​ជំងឺ Covid-19 កំពុង​រីក​រាលដាល​ជាស​កល ដែល​តម្រូវ​ឲ្យ​មានការ​ឆ្លើយតប​ជាបន្ទាន់ ដូច្នេះក្រសួង សម្រេច​ស្នើ​ឲ្យ​គ្រប់​អភិបាល​រាជធានី​-​ខេត្ត រៀបចំ​បង្កើត​គណៈកម្មកា​រ​ប្រយុទ្ធ​នឹង​ជំងឺ​Covid-19​។

សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ ៖

<br>

https://s5.kh1.co/__image/w=650,h=924,q=100/92/920a22724a4b18ef95b043a1aa440728820499bc.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១១ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T