កម្មកររាប់លាននាក់នៅអង់គ្លេស ចាប់ផ្ដើមស្នាក់នៅតាមផ្ទះរៀងៗខ្លួននៅថ្ងៃចន្ទនេះ ខណៈវីរុស Covid-19 កំពុងរាតត្បាត

//s5.kh1.co/f6/f6deff07eafcd97dd1c7eac6e7bad38178cd68fa.jpg
សង្គម

 ១៦-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

នៅថ្ងៃចន្ទនេះ កម្លាំងពលកម្មរបស់ចក្រភពអង់គ្លេសរាប់លាននាក់​ ត្រូវគេកំណត់ឲ្យស្នាក់នៅតាមផ្ទះរៀងៗខ្លួន ហើយក៏មានអ្នកខ្លះអាចធ្វើការពីផ្ទះមួយរយៈពេលសិន ដើម្បីបង្ការរោគឆ្លង និងជួយទប់ស្កាត់ការរីករាលដាលវីរុសបន្ថែម

អង់គ្លេស៖ អង់គ្លេស បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀតក្នុងតំបន់អឺរ៉ុប ដែលរងគ្រោះដោយសារវីរុសប្រភេទថ្មី Covid-19។ ស្របពេលប្រទេសដែលជាសមាជិកមួយចំនួន ក៏បានផ្អាកដំណើរការនៅតាមទីកន្លែងមួយចំនួនដូចជា សាលារៀន ភោជនីយដ្ឋាន និងទីកន្លែងផ្សេងទៀត ក៏ដូចជាស្នើឲ្យប្រជាជនស្នាក់នៅតាមផ្ទះបណ្ដោះអាសន្នជាដើម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រធានាធិបតី អង់គ្លេស
ប្រធានាធិបតី អង់គ្លេស

តួយ៉ាងនៅថ្ងៃចន្ទនេះ កម្លាំងពលកម្មរបស់ចក្រភពអង់គ្លេសរាប់លាននាក់​ ត្រូវគេកំណត់ឲ្យស្នាក់នៅតាមផ្ទះរៀងៗខ្លួន និងមានអ្នកមួយចំនួនអាចធ្វើការងារពីផ្ទះមួយរយៈពេលសិន ដើម្បីបង្ការរោគឆ្លង និងជួយទប់ស្កាត់ការរីករាលដាលវីរុសបន្ថែម។ ការកំណត់នេះ ចាប់ផ្ដើមធ្វើឡើងនៅពេលដែលប្រធានាធិបតីអង់គ្លេសលោក Boris Jahnson គ្រោងនឹងផ្ដល់សេចក្ដីសង្ខេបប្រចាំថ្ងៃដល់សាធារណជនអំពីវិបត្ដិ និងវិធានការណ៍រឹតត្បិត។ ហើយនៅថ្ងៃដំបូងនេះដែរ គេសង្កេតឃើញថា ស្ថានីយរថភ្លើងពុំសូវមានអ្នកដំណើរ ចំណែកនៅតាមដងផ្លូវក៏ពុំសូវមានចរាចរណ៍មមាញឹកដូចមុនដែរ។

ស្ថាយនីរថភ្លើង
ស្ថាយនីរថភ្លើង

គួរឲ្យដឹងផងដែរថា ចាប់តាំងពីវីរុស Covid-19 នេះផ្ទុះខ្លាំងនៅក្នុងប្រទេសអង់គ្លេសមក បានធ្វើឲ្យព្រឹត្ដិការណ៍កីឡាបាលទាត់ (Premier league) រួមនឹងកន្លែងធ្វើអាជីវកម្មមួយចំនួនទៀតត្រូវបង្ខំចិត្ដបិទទ្វារ។ ​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ ក្រុមហ៊ុនធំៗដូចជា Apple, Nike និង Urban Outfitters បានប្រកាសថាហាងរបស់ពួកគេនឹងត្រូវបិទ ហើយអ្នកលក់រាយផ្សេងៗទៀតក៏គ្រោងនឹងធ្វើតាមផងដែរ។ ម៉្យាងវិញទៀត ក្រុមហ៊ុនមួយចំនួនដូចជា Google, JPMorgan, deloitte និង HSBC ក៏បានបង្កើតផែនការដែលអនុញ្ញាតឲ្យបុគ្គលិកអាចធ្វើការពីផ្ទះបាន។

ស្ថាយនីរថភ្លើង
ស្ថាយនីរថភ្លើង

សូមជម្រាបថា អ្នកស្លាប់ដោយសារជំងឺរលាកសួតប្រភេទថ្មី ឬ Covid-19 នៅក្នុងប្រទេសអង់គ្លេសពេលនេះបានកើនដល់ ៣៥ នាក់ ខណៈអ្នកឆ្លងកើនដល់ ១,៣៧២ នាក់។ នេះបើយោងទៅតាមតារាងទិន្នន័យ Tracking Coronavirus របស់ BNO News គិតត្រឹមល្ងាចនេះ៕  

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T