អុញ! ស្អាតតែសម្បកក្រៅមែន Fan bingbing អត់កក់សក់៧ថ្ងៃ ឯមុខវិញ កុំមើល

//s5.kh1.co/34/34b99450bb2128eb664cfd4891b3340d7273d640.jpg
តារា & កម្សាន្ដ

 ១៦-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាសម្ដែងស្រី ជនជាតិចិនដ៏ល្បី Fan Bingbing ដែលជាសំណព្វចិត្ត របស់ហ្វេនៗគ្រប់គ្នា ទាំងក្នុង និងក្រៅប្រទេស បានបង្កភាពភ្ញាក់ផ្អើល ដោយបានបង្ហាញពី សក់ក្បាលរបស់ខ្លួន ដែលនាង មិនទាន់ធ្វើការ កក់អស់រយៈពេល ៧ ថ្ងៃ។

ចិន៖ នៅតែជាសំណព្វចិត្ត របស់ហ្វេនៗគ្រប់គ្នា ទាំងក្នុង និងក្រៅប្រទេស សម្រាប់តារាសម្ដែងស្រី ជនជាតិចិនដ៏ល្បី Fan Bingbing ដែលនាងត្រូវបានមហាជន ជាច្រើនចាត់ទុកជា តារាស្រីមួយរូប ដែលមានសម្រស់ស្រស់ស្អាតឥតខ្ចោះ។មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំង មានការថែរក្សាសម្រស់ ព្រមទាំងការពារស្បែក និងសក់របស់នាងបានយ៉ាងល្អ ដែលធ្វើឲ្យនាង មើលទៅមាន ភាពវ័យក្មេងជានិច្ច ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ តារាស្រី Fan Bingbing បានធ្វើឱ្យហ្វេនៗមានភាពភ្ញាក់ផ្អើល ដោយបានបង្ហាញពី សក់ក្បាលរបស់ខ្លួន ដែលមិនទាន់ធ្វើ ការសម្អាតអស់រយៈពេល ៧ ថ្ងៃ ព្រមទាំង មានសារសរសេរថា៖ 

ថ្ងៃសៅរ៍ហើយ ខ្ញុំមិនទាន់បានកក់សក់​ ខ្ញុំនៅឡើយទេ តែខ្ញុំ មានអារម្មណ៍ថា ខ្ញុំនៅតែអាចស៊ូទ្រាំបាន ។

សាររបស់ Fan Bingbing

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះ Fan Bingbing បានបង្ហាញទាំងមុខ​ ភ្លឺរលោង របស់នាង យ៉ាងល្អឥតខ្ចោះ​ដោយគ្មានការ Make up ថែមទៀតផង។ ប៉ុន្តែ ទោះជាយ៉ាងណា ហ្វេនៗជាច្រើន មិនបានយកចិត្តទុកដាក់ ទៅលើចំណុចនេះនោះទេ គឺពួកគេ ផ្តោតទៅលើ សក់ក្បាលរបស់នាង តែប៉ុណ្ណោះ ហើយ នាងក៏ត្រូវបានហ្វេនៗប្រាប់ថា ផ្នែកសក់មិនមែនជាបញ្ហាទេ ប៉ុន្តែ សម្រាប់ផ្នែកខាងលើនៃក្បាល កំពុងតែបង្ហាញ នូវជាតិខ្លាញ់ផងដែរ។

តែទោះជាយ៉ាងណា Fan Bingbing ក៏នៅតែទទួលបាន ការកោតសរសើរពី សំណាក់ហ្វេនៗ  បើទោះបីជា រយៈពេល ៧ថ្ងៃទៅហើយ ដែលនាង មិនបានកក់សក់ តែសក់ របស់នាងនៅតែ គ្មានអង្គែ ព្រមទាំង នៅតែមានភាពស្រស់ស្អាតដូច ធម្មតាទៀតផង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing 
រូបភាពរបស់ Fan Bingbing មិនទាន់កក់សក់ រយៈពេល ៧ ថ្ងៃ
រូបភាពរបស់ Fan Bingbing មិនទាន់កក់សក់ រយៈពេល ៧ ថ្ងៃ
រូបភាពរបស់ Fan Bingbing មិនទាន់កក់សក់ រយៈពេល ៧ ថ្ងៃ
រូបភាពរបស់ Fan Bingbing មិនទាន់កក់សក់ រយៈពេល ៧ ថ្ងៃ
រូបភាពរបស់ Fan Bingbing មិនទាន់កក់សក់ រយៈពេល ៧ ថ្ងៃ
រូបភាពរបស់ Fan Bingbing មិនទាន់កក់សក់ រយៈពេល ៧ ថ្ងៃ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T