វី ឌីណែត បង្ហើបឈុតដែលពិបាកសម្តែងបំផុតក្នុងរឿងភាគថ្មីជាមួយ នី រតនា! (មានវីដេអូ)

//s5.kh1.co/c9/c91b4cf1ae102a35a5e92fb6ab86ab8bd0fedab9.jpg
តារា & កម្សាន្ដ

 ១៦-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀងសម្បុរស្រអែមសំឡេងខ្ពស់កញ្ញា វី ឌីណែត បានបន្ថែមឈ្មោះជាតារាសម្តែងមួយទៀត ខណៈដែលកញ្ញាបានសម្តែងចាប់ដៃគូជាមួយលោក នី រតនា ក្នុងរឿងភាគថ្មី «រាជបុត្រកង្កែប»។

ភ្នំពេញ៖ តារាចម្រៀងសម្បុរស្រអែមសំឡេងខ្ពស់កញ្ញា វី ឌីណែត បានបន្ថែមឈ្មោះជាតារាសម្តែងមួយទៀត ខណៈដែលកញ្ញាបានសម្តែងចាប់ដៃគូជាមួយលោក នី រតនា ក្នុងរឿងភាគថ្មី «រាជបុត្រកង្កែប» ដែលនឹងត្រៀមចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទ្សន៍ ហង្សមាស HDTV ចាប់ពីថ្ងៃទី30 ខែមីនា ឆ្នាំ2020 នេះតទៅហើយបន្ទាប់ពីរឿង «រាជិនីភូមិគ្រឹះ» ម៉ោង 8-9 យប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះគឺជារឿងទីមួយដ៏ថ្មីសន្លាងហើយសម្រាប់ម្ចាស់បទ «ខ្យល់បក់ចូលភ្នែក» រូបនេះ ហើយក៏ជារឿងភាគដំបូងដែរសម្រាប់តួប្រុសលោក នី រតនា តែត្រូវបានអ្នកគាំទ្រសាទរចំពោះវត្តមានអ្នកទាំងពីរ ក្នុងរឿងភាគថ្មីមួយនេះគឺទន្ទឹងរង់ចាំទស្សនាខ្លាំងៗតែម្តង។

ឆ្លើយតបទៅកាន់ការគាំទ្រកញ្ញា វី ឌីណែត បានបញ្ជាក់ថា៖

‘‘នេះគឺជាអារម្មណ៍ដ៏រំភើប ដែលរឿងភាគដំបូងបំផុតរបស់នាងខ្ញុំបានលេចចេញជារូបរាង ព្រមទាំងទទួលបានការគាំទ្រពីបងប្អូនតាំងពីមិនទាន់ចាក់ផ្សាយយ៉ាងដូច្នេះ’’។

សម្តីរបស់កញ្ញា វី ឌីណែត

នៅពេលត្រូវបានសួរពីឈុតឆាក ដែលមានការលំបាកសម្រាប់ការសម្តែងរឿងភាគលើកទី១នេះ ម្ចាស់បទ «អូនសុំត្រឹមការចងចាំ» បានបន្តថា៖

‘‘នេះគឺជាលើកទីមួយសម្រាប់នាងខ្ញុំជាមួយលោក នី រតនា ហើយក្នុងរឿងនេះផ្ទាល់ ឈុតដែលសម្តែងពិបាកត្រូវបំផុត គឺឈុតថើបមាត់ជាមួតួប្រុសនេះតែម្តង គឺក្នុងរឿងមានឈុតត្រូវថើបមាត់ច្រើនដង ហើយក៏ថតខុសច្រើនដងដែរ’’។ 

សម្តីរបស់កញ្ញា វី ឌីណែត
ឈុតដែលកញ្ញា វី ឌីណែត និងលោក នី រតនា ថើបមាត់គ្នា
ឈុតដែលកញ្ញា វី ឌីណែត និងលោក នី រតនា ថើបមាត់គ្នា

គួរបញ្ជាក់ផងដែរថា រឿង «រាជបុត្រកង្កែប» គឺជារឿងដែលបានទទួលសិទ្ធិផលិតឡើងវិញពីរឿងភាគតៃវ៉ាន់ «The Prince Who Turns Into A Frog» ដ៏ល្បីកក្រើកពេញអាស៊ី កាលពីកំឡុងឆ្នាំ2005។

រង់ចាំទស្សនាទាំងអស់គ្នារឿង «រាជបុត្រកង្កែប» នឹមានចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី30 ខែមីនា ឆ្នាំ2020 នេះតទៅហើយបន្ទាប់ពីរឿង «រាជិនីភូមិគ្រឹះ» ម៉ោង 8-9 យប់ នៅលើកញ្ចក់ទូរទ្សន៍ ហង្សមាស HDTV

វី ឌីណែតនី រតនា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T