មនុស្សដំបូងគេនៅសហរដ្ឋអាមេរិក ចាប់ផ្តើមធ្វើតេស្ដវ៉ាក់សាំងការពារវីរុស Covid-19 សាកល្បងនៅថ្ងៃចន្ទនេះ

//s5.kh1.co/4b/4bb87884b879ca286e6a0fa33657f4f94a247d22.jpg
សង្គម

 ១៦-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

វ៉ាក់សាំងការពារវីរុសប្រភេទថ្មី Covid-19 នឹងចាប់ផ្ដើមធ្វើតេស្ដសាកល្បងលើមនុស្សដំបូងគេនៅសហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ ដែលអ្នកទទួលបានការតេស្ដសាកល្បងនេះ គឺជាអ្នកដែលមិនមានផ្ទុកវីរុស

អាមេរិក៖ តាមការឲ្យដឹងពីមន្ដ្រីម្នាក់របស់សហរដ្ឋអាមេរិកថា វ៉ាក់សាំងការពារវីរុសប្រភេទថ្មី Covid-19 នឹងចាប់ផ្ដើមធ្វើតេស្ដសាកល្បងលើមនុស្សដំបូងគេក្នុងសហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ ដែលអ្នកទទួលបានការតេស្ដសាកល្បងនេះ គឺជាអ្នកដែលមិនមានផ្ទុកវីរុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណើរការសាកល្បងនេះ ទទួលបានការឧបត្ថម្ភដោយវិទ្យាស្ថានសុខភាពជាតិ ដែលនឹងប្រព្រឹត្ដទៅ នៅឯវិទ្យាស្ថានស្រាវជ្រាវសុខភាព Kaiser Permanente Washington ក្នុងទីក្រុង Seattle និងមានអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អចំនួន ៤៥ នាក់ចូលរួមចាក់វ៉ាក់សាំងនេះសាកល្បង។ ហើយបើទោះជាការធ្វើតេស្ដសាកល្បងនេះទទួលបានលទ្ធផលល្អក៏ដោយ ក៏អ្នកជំនាញនិយាយថា វាអាចនឹងត្រូវចំណាញពេលជាងមួយឆ្នាំទៀតដើម្បីអភិវឌ្ឍ ទើបអាចប្រើប្រាស់វ៉ាក់សាំងនេះបានពេញលេញ។

អ្នកវិទ្យាសាស្ត្រ
អ្នកវិទ្យាសាស្ត្រ

គួរឲ្យដឹងដែរថា ចាប់តាំងពីវីរុសប្រភេទថ្មីនេះផ្ទុះខ្លាំង ហើយមកទល់នឹងពេលនេះមានអ្នកឆ្លងជិត ១៧ មុឺននាក់ និងសម្លាប់មនុស្សលើស ៦,៥០០នាក់នៅជុំវិញពិភពលោក បានធ្វើឲ្យក្រុមហ៊ុនផលិតឱសថជាច្រើន កំពុងតែមមាញឹកក្នុងការស្រាវជ្រាវរកវ៉ាក់ការពារពីវីរុសដ៏កាចសាហាវនេះ។ ហើយកាលពីខែមុន មានក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីមួយក្រុមមកពីសកលវិទ្យាល័យ Queensland ក៏បានប្រកាសថា ពួកគេបានបង្កើតវ៉ាក់សាំងដែលមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 រួចរាល់ហើយ តែស្ថិតក្នុងដំណាក់កាលសាកល្បងលើសត្វកណ្ដុរនៅឡើយ។

វ៉ាក់សាំង
វ៉ាក់សាំង

ទន្ទឹមនឹងនេះដែរ សាស្ត្រាចារ្យ Paul Young ប្រចាំសកលវិទ្យាល័យគីមីវិទ្យា និងជីវវិទ្យា បានប្រាប់ឲ្យដឹងថា ក្រុមរបស់លោកដែលមានគ្នាចំនួន ២០ នាក់ ក៏កំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីពន្លឿនដំណើរការកំណត់អត្តសញ្ញាណ និងការចម្លងប្រូតេអុីនសំខាន់មួយនៅក្នុងវីរុស ដើម្បីធ្វើជាមូលដ្ឋានក្នុងការបង្កើតវ៉ាក់សាំងរបស់ពួកគេ។ មួយវិញទៀត ក្រុមហ៊ុនមួយរបស់អាមេរិក Inovio Pharmaceuticals ក៏មានបំណងចាប់ផ្ដើមធ្វើតេស្ដសាកល្បងទៅលើអ្នកស្ម័គ្រចិត្ដចំនួនពីរឬបីនាក់ នៅសកលវិទ្យាល័យ Pennsylvania និងមជ្ឈមណ្ឌលសាកល្បងមួយនៅទីក្រុង Kansas  រដ្ឋ Missouri ផងដែរ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T